ព័ត៌មានទាន់ហេតុការណ៍៖

លោក គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ និងមន្ត្រីចំណុះអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ និងមន្ត្រីចំណុះអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ ក្នុងទិសដៅដើម្បី៖

១.ផ្សព្វផ្សាយអំពីការបែងចែកភារកិច្ច និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំតាមឋានានុក្រមរបស់អគ្គនាយកដ្ឋាន

២.ពង្រឹងរបៀបរបបការងាររបស់អគ្គនាយកដ្ឋានក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន

៣.ដាក់អោយដំណើរការប្រើប្រាស់នូវកំណត់បង្ហាញអេឡិចត្រូនិច(E-Notice) សម្រាប់ផ្តល់យោបល់លើសំណុំឯកសាររបស់អគ្គនាយដ្ឋាន។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំ ដែលដឹកនាំដោយលោក គឹម សន្តិភាព រដ្ឋលេខាធិការ នីក្រសួងយុត្តិធម៌ គឺបានធ្វើឡើងតាមរយៈ Video conference! ៕

ដោយ៖ សិលា


ចែករំលែក៖