ព័ត៌មានទាន់ហេតុការណ៍៖

ដើរឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបើកបុករបួសធ្ងន់២នាក់នៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ដើរឆ្លងផ្លូវពេលយប់ខ្វះប្រុងប្រយ័ត្នត្រូវអ្នកបើកម៉ូតូមើលមិនឃើញបុកយ៉ាងពេញទំហឹងបណ្ដាលអោយរងរបួសធ្ងន់ទាំងសងខាង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចដឹកមកសង្គ្រោះនៅមន្ទីពេទ្យសាមគ្គីរំដួល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី ១១ខែ ធ្នូ ឆ្នាំ ២០២០ នៅចំណុចលើផ្លូវជាតិលេខ១៣ស្ថិតក្នុងភូមិ ចក ឃុំ កំពង់ចក ស្រុករំដួល។

បើតាមសមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថាបុរសដែលជិះម៉ូតូមានឈ្មោះសយ វន្នី  អាយុ ២៣ឆ្នាំ រស់នៅភូមិ ត្រពាំងដំរី ឃុំ កំពង់អំពិល ស្រុក រំដួល ខេត្តស្វាយរៀង។

ចំណែកអ្នកដើរឆ្លងផ្លូវមានឈ្មោះស្រី សោភ័ណ្ឌ អាយុ៤២ឆ្នាំ មុខរបរកសិកររស់នៅភូមិ ចក ឃុំ កំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។

បើតាមអ្នកភូមិបានឲ្យដឹងថាមុនកើតហេតុមានបុរសចំណាស់ម្នាក់បានដើរតាមផ្លូវតែម្នាក់នៅពេលយប់រួចក៏បានឆ្លងផ្លូវទៅម្ខាងទៀតខ្វះការប្រុងប្រយត្ន័ស្រាប់តែមានបុរសម្នាក់បានជិះ
ម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ ទឹកប៊ិច  ពាក់ស្លាកលេខ ស្វាយរៀង ១B៦៦១៣មើលមិនឃើញក៏បុកពេញទំហឹងលាន់ប្រាវបង្ក ការភ្ញាក់ផ្អើលដល់អ្នកភូមិចេញមកមើលនិងរាយការណ៍មកសមត្ថកិច្ចដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកបានវាស់វែងនិងអូសយកម៉ូតូមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុករំដួល ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖ យឹម  សុថាន


ចែករំលែក៖