ប្រទេសវៀតណាម៖ តុលាការក្រុងហាណូយ នៃ ប្រទេសវៀតណាម កាលពីថ្ងៃសុក្រទី ១១ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ បានកាត់ទោសអតីតអភិបាលក្រុងហាណូយ ឈ្មោះ Nguyen Duc Chung ( រូបឈរមុខគេ ) ពីបទប្រើប្រាស់ខុសទិសដៅឯកសារសម្ងាត់របស់រដ្ឋ និង ទ្រព្យធនរដ្ឋ ដែលធ្វើអោយប្រទេសជាតិត្រូវខាតបង់អស់ជាង ៤០ លានដុល្លារ ដោយដាក់គុកចំនួន៥ ឆ្នាំ ។នេះបើយោងតាមការបង្ហោះតាមផេកផ្លូវការ របស់លោករដ្ឋមន្ត្រីក្រសួង ព័ត៌មាននៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា,
មុនឡើងជាអភិបាលក្រុងហាណូយនាឆ្នាំ ២០១៥ លោក Nguyen Duc Chung ជាប្រធាននគរបាលទីក្រុងហាណូយផងដែរ ៕
ដោយ៖ សុខ ខេមរា