ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យាបានអោយដឹងថា នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បាននឹងកំពុងការរៀបចំសណ្ដាប់ធ្នាប់ និងជួយសម្របសម្រួលដល់ធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី២ និងលើកទី៣ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលនៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅទីស្តីការក្រសួងមហាផ្ទៃ ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល។ បន្ទាប់ពីមានការរៀបចំសំអាតអនាម័យ និងសម្ភារៈ ការពារ កាលពីរសៀលម្សិលមិញរួចរាល់នោះ។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៥៧នាក់ ក្នុងនោះអ្នកជំងឺ៣០៧នាក់ព្យាបាលជាសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៥០នាក់។ ហើយនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះជាដំណឹងល្អបំផុតរបស់កម្ពុជា ដែល ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ហើយករណីជាសះស្បើយក៏គ្មានដែរ៕
ដោយ៖ សិលា