ព័ត៌មានទាន់ហេតុការណ៍៖

Update៖ លោកអធិការនគរបាលក្រុងស្វាយរៀងកំពុងស្រាវជ្រាវស្វែងរកមុខសញ្ញាក្រុមក្មេងទំនើងដែលបានបង្ហោះម៉ូតូលើផ្លូវជាតិលេខ០១នោះ មកធ្វើការអប់រំតាមច្បាប់បន្ទាប់ពីមានការរិះគន់ពីប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកបានចុះផ្សាយពីប្រជាពលរដ្ឋរិះគន់ទៅលើក្រុមក្មេងស្ទាវបង្ហោះម៉ូតូតាមផ្លូវជាតិលេខ១នៅសង្កាត់ចេក ក្រុងស្វាយរៀងនិងស្នើសុំឱ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍។

នៅព្រឹកថ្ងៃទី១៤ខែធ្នូឆ្នាំ២០២០លោក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាមលោកបានចាត់កម្លាំងឱ្យធ្វើការស៊ើបអង្កេតស្រាវជ្រាវរកមុខសញ្ញាជាបឋម ហើយសមត្ថកិច្ចបានរកឃើញ ឈ្មោះ សោម ដារ៉ូ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស មានអាសយដ្ឋាននៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលជាអ្នកឱ្យម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ដែលមានស្លាកលេខ ស្វាយរៀង 1N-3973 ឱ្យមិត្តភក្តិខ្ចីដោយមិត្តភក្ដិរបស់គេប្រាប់ថាខ្ចីទៅទិញស្រាផឹក។

ប្រភពបន្តថា តែតាមការណ៍ពិតពួកគេយកទៅជិះបង្ហោះនៅតាមដងផ្លូវសោះ រហូតដល់រសៀលនេះកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកមុខសញ្ញាក្មេងទំនើងដែលបានយកម៉ូតូរបស់មិត្តភក្តិមកជិះបង្ហោះលើផ្លូវជាតិលេខ១នោះបានរត់គេចខ្លួន ប៉ុន្តែសមត្ថកិច្ចកំពុងបន្តរកក្រុមក្មេងទំនើងទាំងនោះយកមកធ្វើការអប់រំនិងធ្វើកិច្ចសន្យាតាមច្បាប់ឱ្យខាងតែបាន៕ យឹម សុថាន


ចែករំលែក៖