ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ផ្ញើសារជូនពរសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖លោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងភរិយា បានផ្ញើសារលិខិតគោរពជូនពរ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណេីតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០នេះ។

លោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា៖

សូមគោរព សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាទីគោរព ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា យើងខ្ញុំសូមគោរពអបអរសាទរ និងជូនពរ បវរមហាប្រសើរជូនដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រកបដោយកម្លាំងមាំមួន សុខភាព ល្អបរិបូណ៌ បញ្ញាញាណវាងវៃ និងអាយុយឺនយូរ ។

ស្ថិតក្រោមការដឹកនាំនិងយកចិត្តទុកដាក់បំផុតពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត កាកបាទក្រហមកម្ពុជាបានចូលរួមជាកម្លាំងយ៉ាងសំខាន់បំផុតក្នុងកិច្ចការមនុស្សធម៌ ផ្តល់អត្ថប្រយោជន៍ ជាច្រើនអនេកជូនដល់ប្រជាជនកម្ពុជាគ្រប់រូប។ ជាពិសេស ស្ថិតក្នុងកិច្ចទប់ស្កាត់នឹងគ្រោះ មហន្តរាយទឹកជំនន់និងជំងឺវីរុសកូវីដ-១៩នាឆ្នាំនេះ កាកបាទក្រហមកម្ពុជាបានរួមចំណែកយ៉ាង សកម្មបំផុតក្នុងការចូលរួមជួយដល់ប្រជាជនដែលមានជីវភាពលំបាកនិងក្រក្រី។

ជាចុងក្រោយនេះ យើងខ្ញុំសូមជូនពរប្រទេសកម្ពុជារីកចម្រើនរុងរឿងប្រជាជនរស់នៅដោយសុខក្សេមក្សាន្ត មិត្តភាពចិននិងកម្ពុជាឋិតថេរជាអមតៈ។

សូមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុតអំពីយើងខ្ញុំ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖