ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំ ពង្រឹងការងារតាមរបត់ថ្មី

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំមេបញ្ជាការរង សេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ-មេបញ្ជាការរងតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ និងនាយទាហានចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ សរុប១០៩នាក់ ធ្វើការប្រជុំការងារពីចម្ងាយតាមរយៈប្រព័ន្ធអនឡាញដែលជា
របត់ការងារតាមបែបគន្លងថ្មី នៅក្នុងកាលៈទេសៈបង្ការទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩។
ខ្លឹមសារសំខាន់នៃកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនាពេលនេះ គឺផ្តោតលើការបន្តចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនូវ ជំងឺកូវីដ-១៩ឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមការអំពាវរបស់ប្រមុខរាជរដ្ឋាភិបាល ដោយគ្រប់សកម្មភាពរស់នៅនិងបំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការចេញបំពេញបេសកកម្មរក្សាសន្តិសុខសណ្តាប់ធ្នាប់ បង្ក្រាបបទល្មើស ត្រូវប្តូរមកអនុវត្តតាមគន្លងថ្មី និងត្រៀមកម្លាំងជានិច្ច ដើម្បីចូលរួមអនុវត្តដីកាតុលាការ ៕ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖