ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីកម្ពុជា ចេញអនុក្រឹត្យប្ដូរឈ្មោះ «សាកលវិទ្យាល័យមានជ័យ» មកជា «សាកលវិទ្យាល័យជាតិមានជ័យ»

ចែករំលែក៖

ភ្នំពេញ៖  បើយោងតាមបើតាមអនុក្រឹត្យដែល អង្គភាព នគរដ្រេហ្គន ទទួលបាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០បានបញ្ជាក់អោយដឹងថា, គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការប្ដូរឈ្មោះ «សាកលវិទ្យាល័យមានជ័យ» មកជា «សាកលវិទ្យាល័យជាតិមានជ័យ» សរសេរអក្សរកាត់ជា «ស.ជ.ម» និងជាភាសាអង់គ្លេស «National Meanchey University» សរសេរជាអក្សរកាត់ថា «N.M.U»។

គួរជម្រាបថា «សាកលវិទ្យាល័យជាតិមានជ័យ» ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្ដូរឈ្មោះនេះ មានទីតាំងស្ថិតនៅខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា, លិខិតបទដ្ឋានគតិយុត្តទាំងឡាយ ដែលពាក់ព័ន្ធនឹងឈ្មោះសាកលវិទ្យាល័យមានជ័យ ត្រូវ មានអានុភាពគតិយុត្តអនុវត្តបន្តរហូតដល់គលិខិតបទដ្ឋានគតិយុត្តិថ្មីមកជំនួស។

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជារាករណ៍។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖