ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ បន្ដរៀបចំសណ្ដាប់ធ្នាប់ និងសម្របសម្រួលអ្នកមកធ្វើតេស្ដរកវីរុសកូវីដ-១៩ លើកទី៣

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានឱ្យដឹងថា នាព្រឹកថ្ងៃស្រុក ទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បាននឹងកំពុងបន្ដរៀបចំសណ្ដាប់ធ្នាប់ និងជួយសម្រួលអ្នកមកធ្វើតេស្ដរកវីរុសកូវីដ-១៩ លើកទី៣ ចំពោះអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅទីស្ដីការក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំ មន្រ្តីនគរបាលជាតិ និងមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ ព្រមទាំងបុគ្គលិកធនាគារចិន និងធនាគារកាថេ ដែលបានប៉ះពាល់ផ្ទាល់ និង ប្រយោល ក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា នាពេលកន្លងទៅ ត្រូវមកធ្វើតេស្តលើកទី៣ នៅទីតាំងតែ១កន្លែង គឺនៅទីស្ដីការក្រសួងមហាផ្ទៃ។

សូមជម្រាបថា ការរៀបចំធ្វើតេស្ដយកសំណាករកវិរុសកូវីដ-១៩ លើកទី៣ នៅទីស្ដីការក្រសួងមហាផ្ទៃ នាពេលព្រឹកនេះ រៀបចំធ្វើឡើងដោយក្រសួងសុខាភិបាល៕

ដោយ៖សិលា


ចែករំលែក៖