ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបេីកបញ្ច្រាសផ្លូវបុកម៉ូតូស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖​  បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗខណះកំពុងជិះម៉ូតូត្រូវរថយន្តឡិចស៊ិស450បេីកបញ្ច្រាសទិសបុកពេញទំហឹងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី១៨ខែធ្នូ​ឆ្នាំ២០២០​ នៅចំណុចមុខកងពលតូច៧០​ តាមបណ្តោយផ្លូវជាតិលេខ៣​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

ម្ចាស់រថយន្តឈ្មោះ ភិន សុផុន ភេទប្រុសអាយុ៥២ឆ្នាំ​ ស្នាក់នៅ​ សង្កាត់បឹងកេងកង​ ខណ្ឌបឹងកេងកង។ 

ចំណែកជនរងគ្រោះឈ្មោះ សុន​ ណង់​ ភេទប្រុស អាយុ៣៦ឆ្នាំ​ មានស្រុកកំណេីតនៅភូមិលេខ១​  ឃុំស្វាយរលំ​   ស្រុកស្អាង​ ខេត្តកណ្តាល។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញម៉ូតូម៉ាកឌ្រីមហុងដា​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកណ្តាល1R.7396​   ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកឡិចស៊ីស450​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2I. 7318 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជេីងទាំងបញ្ច្រាសទិសដៅចរាចរណ៍ក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់របួសម្នាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងទាក់ទងទៅជំនាញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធនីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់។

ដោយឡែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ​៖សុខាសែនជ័យ​


ចែករំលែក៖