ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូ Honda Beat ទៅបុករថយន្តHilux Revo ពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ ហេីយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ៣១០ កែងផ្លូវលេខ២០៥ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុគេឃេីញបុរសម្នាក់ជិះម៉ូតូម៉ាក Honda Beat ពណ៌ឈាមជ្រូកលាយស ពាក់ស្លាកលេខ តាកែវ 1W- 5485 ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ២០៥ក្នុងទិសដៅពីត្បូងមកជេីងដោយល្បឿនលឿនមិនប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក Toyota Hilux Revo ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2BB -8020 បេីកបរដោយបុរសម្នាក់ជាជនជាតិចិនធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៣១០ ក្នុងទិសដៅពីកេីតទៅលិចដែលកំពុងឆ្លងផ្លូវ ចំពីចហៀងពេញទំហឹង បណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសបាក់ភ្លៅឆ្វេង ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗ ។
ក្រោយកេីតហេតុ ភាគីខាងរថយន្តខាងលេីមិនបានទៅណានោះទេ រហូតសមត្ថកិច្ចមូលដ្ឋាននិងនគរបាលជំនាញចរាចរណ៍ចុះមកដល់រួមទាំងម្ដាយជនរងគ្រោះមកដល់ផងដែរ ។
ប៉ុន្តែចុងក្រោយភាគីខាងម៉ូតូដឹងខ្លួនខុស ព្រោះជិះម៉ូតូទៅបុករថយន្តចំពាក់កណ្ដាលឲ្យរងការខូចខាត ហេីយខ្លួនក៏រងរបួសធ្ងន់ផងនោះ ទេីបសុំស្មេីគ្នា ដោយយកម៉ូតូនិងរថយន្តទៅជួសជុលរៀងៗខ្លួនដេីម្បីបញ្ចប់រឿងនៅនឹងកន្លែង ៕ ដោយ៖ ភារ៉ា ដង្កោ