ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ម ប៊ុននាង ផ្តល់កិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ស្តីពីលទ្ធផលនៃការបន្តសម័យប្រជុំលើកទី៦ ព្រឹទ្ធសភា នីតិកាលទី៤

ចែករំលែក៖

ភ្នំពេញ៖លោក ម៉ម ប៊ុន នាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាអ្នកនាំពាក្យនៃព្រឹទ្ធសភា ផ្តល់កិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ស្តីពីលទ្ធផលនៃការបន្តសម័យប្រជុំលើកទី៦ ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា ។

លោកថ្លែងថា, អគ្គលេខាធិការព្រឹទ្ធសភា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទីនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។ ក្នុងនោះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា៖ នា ព្រឹកថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៨:០០នាទី ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។

សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៧រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន ០៣ដូចខាងក្រោម៖

របៀបវារៈទី១៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិកកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុម អាកាសយានិក ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅប្រទេសសិង្ហបុរីក្នុង ឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៣ ដើម្បីសម្រេចគោលបំណងគាំទ្រចក្ខុវិស័យ នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន់ឆ្នាំ២០២៥ តាមរយៈការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅគ្រប់វិស័យ ជាពិសេសការកសាងឱ្យបាននូវទីផ្សារអាកាសចរអាស៊ានតែមួយ ដែលមានលក្ខណៈប្រកួតប្រជែង និងមានភាពរឹងមាំនៅក្នុងតំបន់អាស៊ាន ជួយសម្រួល និងលើកកម្ពស់សេវាកម្មដឹកជញ្ជូនតាមផ្លូវ អាកាសនៅក្នុងតំបន់អាស៊ាន កាត់បន្ថយរបាំងបច្ចេកទេស នៃវិស័យអាកាសចរដែលត្រួតគ្នា និង គ្មានប្រសិទ្ធភាព និងធានាឱ្យបាននូវសុវត្ថិភាព និងសន្តិសុខអាកាសចរក្នុងកម្រិតខ្ពស់បំផុត ដែល ផ្តល់ទំនុកចិត្តដល់សាធារណជនក្នុងការធ្វើដំណើរតាមផ្លូវអាកាស នៅក្នុងតំបន់អាស៊ាន។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន ១១៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរ ស៊ីវិល អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តី ព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ទាំងមូល ដោយឥតកែប្រែចំនួន ៥សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី២ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖

១.ពិធីសារ ទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដី នៃប្រទេសជាសមាជិកអាស៊ានណាមួយ ។ ២.ពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណល រវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។

ពិធីសារទី៣ ត្រូវបានចុះហត្ថលេខាដោយតំណាងប្រទេសជាសមាជិកអាស៊ានទាំង១០ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅប្រទេសសិង្ហបុរី ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូន អាស៊ានលើកទី២៣។

ពិធីសារទី៤ ត្រូវបានចុះហត្ថលេខាដោយតំណាងប្រទេសជាសមាជិកអាស៊ានទាំង១០ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅរាជធានីបាងកក នៃព្រះរាជាណាចក្រថៃ ក្នុងឱកាសកិច្ចប្រជុំ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៤។

ពិធីសារទាំង២នេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកសេវាកម្ម ដឹកជញ្ជូនតាមផ្លូវអាកាស នៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ដើម្បីការប្រកួតប្រជែង កាន់តែប្រសើរ និងទាក់ទាញការធ្វើដំណើរតាមផ្លូវអាកាសនៅក្នុងតំបន់អាស៊ាន កាត់បន្ថយរបាំង សេដ្ឋកិច្ច និងបច្ចេកទេស ក្នុងការធ្វើសេរីភាវូបនីយកម្មពេញលេញ នៃសេវាកម្មដឹកជញ្ជូនអ្នក ដំណើរតាមផ្លូវអាកាស ពង្រឹង និងពង្រីកសិទ្ធិហោះហើរកួត័រមីណល រវាងអាកាសយានដ្ឋាននៅ ក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន លើដំណើរការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ របស់អាស៊ាន។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន ១១៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរ ស៊ីវិល អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ទាំងមូល ដោយឥតកែប

្រែចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៣៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាម ផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ត្រូវបាន ចុះហត្ថលេខាដោយតំណាងប្រទេសជាសមាជិក អាស៊ានទាំង១០ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅរដ្ឋធានីគូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២១។

ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១០ ត្រូវបានចុះហត្ថលេខាដោយតំណាងប្រទេសជា សមាជិកអាស៊ានទាំង១០ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅប្រទេសសិង្ហបុរី ក្នុងឱកាស កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៣។

ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០នេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិ បត្តិការលើផ្នែកសេវាកម្ម ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានឱ្យកាន់តែប្រសើរឡើងលើ ការប្រកួតប្រជែងស្មើភាព សមត្ថភាពផលិតកម្ម ប្រព្រឹត្តកម្ម ផ្គត់ផ្គង់ និងការចែកចាយសេវាកម្ម របស់ប្រតិបត្តិករនៅក្នុងតំបន់អាស៊ាន លុបបំបាត់ការរឹតត្បិតហួសហេតុ ចំពោះពាណិជ្ជកម្ម សេវាកម្មអាកាសចរស៊ីវិល នៅក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន និងធ្វើសេរីភាវូប នីយកម្មពាណិជ្ជកម្ម សេវាកម្មគាំទ្រអាកាសចរស៊ីវិល តាមរយៈការពង្រីកនូវវិសាលភាព និង ភាពស៊ីជម្រៅឱ្យលើសពីការអនុវត្តរបស់ប្រទេសជាសមាជិក ដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀង ទូទៅស្តីពីពាណិជ្ជកម្មសេវាកម្ម ដែលនឹងនាំមកនូវពាណិជ្ជកម្មដោយសេរីនៅក្នុងតំបន់អាស៊ាន។ សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន ១១៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរ ស៊ីវិល អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ទាំងមូល ដោយឥតកែប្រែចំនួន ៥ពសំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

ដោយ៖ សិលា


ចែករំលែក៖