ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៊ីម៉ងត៍បេីកជៀសគ្នាជ្រុលផុតចិញ្ចើមផ្លូវផ្អៀងក្រឡាប់ផ្ងារជេីង

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងបានក្រឡាប់ផ្ងារជេីងខណៈកំពុងបេីកបរហេីយបានជៀសគ្នាជាមួយរថយន្តមួយគ្រឿងទៀត តែដោយសារជៀសជ្រុលធ្លាក់ផុតចិញ្ចើមផ្លូវបេតុងធ្វើឱ្យក្រឡាប់ផ្ងារជេីងតែម្តង។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី២២​ ខែធ្នូ​ ឆ្នាំ២០២០​ នៅចំណុចជិតវត្តតាភេម​ តាមបណ្តោយផ្លូវបេតុង​ ក្នុងភូមិតាភេម​ សង្កាត់កំបូល​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុ គេបានឃេីញរថយន្តក្រឡុកស៊ីម៉ងត៍​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ5A-2971 បេីកបរតាមបណ្តោយផ្លូវបេតុង​ ក្នុងទិសដៅពីត្បូងទៅជេីង​ ខណៈមកដល់ចំណុចកេីតក៏បានជៀសពីរថយន្តមួយគ្រឿងទៀតដែលបើកបញ្ច្រាសទិសគ្នា​ ហេីយបានជៀសជ្រុលមកខាងស្តាំពេកក៏ធ្លាក់ផ្លូវបេតុងក្រឡាប់ផ្ងារជេីងតែម្តង​ ប៉ុន្តែសំណាងដែរដែលមិនមានប៉ះពាល់ដល់មនុស្សនិងទ្រព្យសម្បត្តិរដ្ឋ។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់រួមប្រគល់រថយន្តឲ្យម្ចាស់ស្ទូចយកទៅជួសជុលខ្លួនឯង៕

ដោយ៖សុខា សែនជ័យ


ចែករំលែក៖