ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តម ខៀវ កាញារីទ្ធ ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចូលឆ្នាំសកល ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ញើសារលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់ ! នៅក្នុងឱកាសចូលឆ្នាំសកល ឆ្នាំ២០២១ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មានទាំងអស់ និងក្នុងនាមខ្លួន ផ្ទាល់ និងភរិយា ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក មានទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយតាមបីបាច់ ខ្ញុំ ថែរក្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារទាំងអស់ បានប្រកបតែ នឹងបរមសុខ សុភមង្គល ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងវៀរចាករោគាព្យាធិគ្រប់ពេលវេលា ដើម្បីដឹកនាំស្ថាប័នកាកបាទ ក្រហមកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាព និងទទួលបានជោគជ័យថ្មីៗ បន្ថែមទៀត ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់ !

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២១ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពកោត សរសើរដោយស្មោះ ចំពោះសកម្មភាពរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានដឹកនាំស្ថាប័នកាកបាទក្រហមកម្ពុជា ឆ្ពោះ ទៅរកភាពជោគជ័យជាបន្តបន្ទាប់ ធ្វើឲ្យកិត្យានុភាពកាកបាទក្រហមកម្ពុជា កាន់តែមានភាពល្បីល្បាញទាំងក្នុងតំបន់ និងលើ ឆាកអន្តរជាតិ ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាថ្នាក់ដឹកនាំមួយរូបពោរពេញទៅដោយគុណធម៌ និងគំរូវីរភាពដ៏ប្រពៃថ្លៃថ្លា ពិសេសតែងតែចុះជួយសង្គ្រោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយនានា និងបានខិតខំប្រឹងប្រែងលើកស្ទួយសិទ្ធិស្រ្តីឲ្យបានចូល រួមគ្រប់សកម្មភាពក្នុងសង្គមជាមួយរាជរដ្ឋាភិបាល ក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជាតិ និងសុខុមាំលភាពប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ។

យើងខ្ញុំទាំងអស់គ្នា មានជំនឿយ៉ាងមុតមាំថា វត្តមានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ មិនអាចខ្វះបានឡើយ ក្នុងការដឹកនាំស្ថាប័នកាកបាទក្រហមកម្ពុជា ឆ្ពោះទៅកាន់ការរីកចម្រើនក្នុងបុព្វហេតុជួយសង្គមជាតិ ទាំងមូល ។ ឆ្លៀតក្នុងឱកាស ដ៏ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លាចូលឆ្នាំសកល ឆ្នាំ២០២១ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសដល់គុណបុណ្យ ព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំពរជ័យជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី និងក្រុមគ្រួសារ សូមបានជួបប្រទះតែនឹងពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖