កាលពីថ្ងៃទី២២ ខែធ្នូ អ្នកដំណើរជនជាតិអង់គ្លេស ប្រមាណ ៥០០ នាក់ ត្រូវរង់ចាំ ជាង ៨ម៉ោងក្នុងអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងញ៉ូដេលីដើម្បីធ្វើតេស្តកូវីដ-១៩ ។ ដោយសារតែរង់ចាំយូរពេកធ្វើឲ្យមានភាពចលាចលកើតឡើង។
មន្ត្រីអាកាសយានដ្ឋានអន្តរជាតិទីក្រុង ញ៉ូដេលី បានឲ្យដឹងថា មូលហេតុយឺតយ៉ាវដោយសារតែប្រព័ន្ធបំពេញឯកសារ ដល់អ្នកដំណើរមកពីអង់គ្លេស ប្រមាណ៥០០នាក់ គឺត្រូវតែធ្វើតេស្តស្វែងរកកូវីដ-១៩ ។
តាមច្បាប់ដែលរដ្ឋាភិបាលឥណ្ឌាបានកំណត់ អ្នកដំណើរទាំងអស់មកពីអង់គ្លេស គឺត្រូវ តែធ្វើតេស្តកូវីដ-១៩ រួចរាល់ទើបអនុញ្ញាតឲ្យចេញទៅខាងក្រៅ។
កន្លងមក នាយកដ្ឋានអាកាសចរណ៍ឥណ្ឌាបានប្រកាសថា វីរុសកូវីដ-១៩ ថ្មីនៅអង់គ្លេសដែលទើបតែរកឃើញ មានការឆ្លងរាលដាលខ្លាំង ។ ទាំងនោះហើយទើបឥណ្ឌាបានសម្រេចរឹតបន្តឹងអ្នកដំណើរមកពីប្រទេសអង់គ្លេស។
រដ្ឋាភិបាលឥណ្ឌាបានកំណត់ថា អ្នកដំណើរមកពីអង់គ្លេសចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី២៣ខែធ្នូ គឺត្រូវតែ ឆ្លងកាត់ការធ្វើតេស្តតាម ប្រព័ន្ធ PCR នៅអាកាសយានដ្ឋានឥណ្ឌា មុនពេលអនុញ្ញាតឲ្យចូលក្នុងទឹកដីឥណ្ឌា៕ ដោយ៖ធីរីណា
អាកាសយានដ្ឋានអន្តរជាតិដេលីប្រទេសឥណ្ឌា។ (រូបថត៖ thehindu.com)