ព័ត៌មានទាន់ហេតុការណ៍៖

អតីតអ្នកចាំទី Iker Casillas ត្រឡប់មក Real Madrid វិញក្នុងនាមជាជំនួយការអគ្គនាយករង

ចែករំលែក៖

ក្លិប Real Madrid បានបញ្ជាក់ថា លោក Iker Casillas បានវិលត្រឡប់មកកាន់ក្លិបវិញដើម្បីចូលរួមជាមួយមូលនិធិ Real Madrid ក្នុងនាមជាជំនួយការអគ្គនាយករង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca កាលពីដើមសប្តាហ៍នេះ។

ព័ត៌មានអំពីការវិលត្រឡប់របស់អតីតអ្នកចាំទីរូបនេះទៅកាន់ទឹកដី EstadioSantiago Bernabeu ត្រូវបានក្រុមហ៊ុនម៉ារ៉ូហាន់រាយការណ៍ជាលើកដំបូងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២០ សេចក្តីថ្លែងការណ៍របស់ក្លិបបានសរសេរថា Iker Casillas គឺជាជើងខ្លាំងរបស់ Real Madrid ដែលតំណាងឱ្យគុណតម្លៃនៃក្លិបរបស់យើង និងជាអ្នកចាំទីល្អបំផុតក្នុងប្រវត្តិសាស្ត្ររបស់យើង” ។

អាជីពកីឡានិងជីវិតនៅឆ្ងាយពីបាល់ទាត់បានធ្វើឱ្យបុរសវ័យ៣៩ឆ្នាំរូបនេះត្រូវបានគេទទួលស្គាល់ជាមួយនឹងពានរង្វាន់ដែលមានកិត្យានុភាពពីព្រះមហាក្សត្រអេស្ប៉ាញ Asturias Sports Award, ពានរង្វាន់មេដាយ Grand Cross of the Royal Order of Sporting Merit, មេដាយមាសនៃ Gold Medal of the Community of Madrid និងមេដាយមាសរបស់សហគមន៍ម៉ាឌ្រីដផងដែរ

សូមបញ្ជាក់ថា លោក Casillas បានឈ្នះពានរង្វាន់សរុបចំនួន១៩ក្នុងកំឡុងពេលអាជីព២៥ឆ្នាំរបស់គាត់នៅឯក្លិប Real Madrid ដូចជាពានរង្វាន់ Champions Leaguesលើក, ពានរង្វាន់ Club World Cupដង, ពាន La Liga ដង, ពានរង្វាន់ Copa del Rey ចំនួនដង និងពានរង្វាន់ Supercopa de Espana ចំនួនដង បន្ទាប់មកនៅក្លិប Porto អ្នកចាំទីជើងចាស់រូបនេះបានជួយក្លិបឈ្នះពានរង្វាន់លីកចំនួន ២ដង ក៏ដូចជាពានរង្វាន់ព័រទុយហ្គាល់ League Cup ដង និងព័រទុយហ្គាល់ Super Cup ១ដង។ជាមួយក្រុមជម្រើសជាតិអេស្ប៉ាCasillas បានបង្ហាញខ្លួនចំនួន១៦៧លើក និងជួយអេស្ប៉ាញលើកពាន World Cup ម្តង, ពានរង្វាន់យូរ៉ូដង និងជើងឯកពិភពលោកអាយុក្រោម២០ឆ្នាំម្តងដោយ៖ភារៈ

 


ចែករំលែក៖