ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់ក៏មានមនុស្ស៨នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២១:២០នាទី ថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥ កំពុងស្ថាបនា ត្រង់ចំណុចក្រុមទី០១ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ សមត្ថកិច្ចចរាចរណ៍ដែរចុះដល់កន្លែងកើតហេតុបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងគោយន្តដឹកទំនិញធន់ធ្ងន់(ទឹកកក) និងរថយន្តធុនស្រាល (Camery) បណ្តាលឱ្យអ្នកបើកបរ និងអ្នករួមដំណើររថយន្តទាំងសងខាងស្លាប់នៅកន្លែងកើតហេតុចំនួន០៨នាក់ ប្រុស ០៣នាក់ និងរបួសធ្ងន់ស្រាលចំនួន០២ នាក់ ប្រុស ។
ករណីនេះកម្លាំងនគរបាលចរាចរណ៍បានសង្រ្គោះអ្នករងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល រីឯអ្នកស្លាប់ទាំង០៨នាក់សពយកមកតម្កល់ទុកនៅវត្តអូរតាគីដើម្បីរង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ស សម