យ៉ាងហោចណាស់ក៏មានមនុស្ស២៦នាក់ ស្លាប់ដោយការលិចទូកដឹកអ្នកដំណើរនៅដងទន្លេAlbert ស្ថិតនៅក្នុងប្រទេសអ៊ុយហ្គានដា មូលហេតុដោយសារតែខ្យល់ខ្លាំង។
សារព័ត៌មានGuardian នៅថ្ងៃទី២៦ខែធ្នូបានដកស្រង់សំដី មន្ត្រីអ៊ុយហ្គានដាបានឲ្យដឹងថា ទូកជួបគ្រោះថ្នាក់ដឹកអ្នកដំណើរ៥០ នាក់បានក្រឡាប់លិចពេល កំពុងធ្វើដំណើរនៅទន្លេ Albert។ កម្លាំងជួយសង្គ្រោះបានជួយមនុស្ស២១នាក់ទាន់ពេលវេលា។ ក្រោយមក ក៏បានរកឃើញសាកសព២៦នាក់ និងមនុស្សមួយចំនួននៅបាត់ខ្លួននៅឡើយ។ ចំណែកសារព័ត៌មាន AlJazeeraបានផ្សាយថា ចំនួនអ្នកស្លាប់និងកើនឡើង ៣៣នាក់។
ក្រុមជំនាញកំពុងស្រាវជ្រាវពីមូលហេតុ ចំណែកមន្ត្រីក្នុងតំបន់បានឲ្យដឹងថាដោយសារតែខ្យល់ខ្លាំង ទើបបណ្តាលឲ្យទូកក្រឡាប់លិច។
លោកSamuel Onyango មន្ត្រីប៉ូលិសក្នុងតំបន់បានឲ្យដឹងថានៅទន្លេAlbert តែងតែជួប ហេតុការណ៍គ្រោះថ្នាក់កើតឡើងដោយសារតែខ្យល់ខ្លាំង ហើយម្ចាស់ទូកឲ្យដឹកអ្នកដំណើរលើសចំនួន មិនគោរពច្បាប់សុវត្ថិភាព៕ដោយ៖ធី រីណា