ព័ត៌មានទាន់ហេតុការណ៍៖

លិចទូកដឹកអ្នកដំណើរដោយសារខ្យល់ខ្លាំងនៅ​ អ៊ុយហ្គានដា​ស្លាប់​២៦នាក់

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស​២៦នាក់​​ ស្លាប់ដោយការលិចទូកដឹកអ្នកដំណើរ​នៅដងទន្លេAlbert ស្ថិតនៅក្នុងប្រទេសអ៊ុយហ្គានដា​ មូលហេតុដោយសារតែខ្យល់ខ្លាំង​។
សារព័ត៌មានGuardian នៅថ្ងៃទី​២៦ខែធ្នូ​បានដកស្រង់សំដី​ មន្ត្រីអ៊ុយហ្គានដា​បានឲ្យដឹងថា ទូកជួបគ្រោះថ្នាក់ដឹកអ្នកដំណើរ​៥០ នាក់​បានក្រឡាប់លិចពេល​ កំពុងធ្វើដំណើរនៅទន្លេ Albert។ កម្លាំងជួយសង្គ្រោះបានជួយមនុស្ស​២១នាក់ទាន់ពេលវេលា​។​ ក្រោយមក ក៏បានរកឃើញសាកសព​២៦នាក់​ និងមនុស្សមួយចំនួននៅបាត់ខ្លួននៅឡើយ។ ចំណែកសារព័ត៌មាន AlJazeeraបានផ្សាយថា ចំនួនអ្នកស្លាប់និង​កើនឡើង ៣៣នាក់។
ក្រុមជំនាញកំពុងស្រាវជ្រាវពីមូលហេតុ ចំណែកមន្ត្រីក្នុងតំបន់បានឲ្យដឹងថា​ដោយសារតែខ្យល់ខ្លាំង​ ទើបបណ្តាលឲ្យទូកក្រឡាប់លិច​។
លោក​Samuel Onyango មន្ត្រីប៉ូលិសក្នុងតំបន់បានឲ្យដឹងថា​​នៅទន្លេAlbert តែងតែជួប ហេតុការណ៍គ្រោះថ្នាក់កើតឡើង​ដោយសារតែ​ខ្យល់ខ្លាំង ហើយម្ចាស់ទូក​ឲ្យដឹកអ្នកដំណើរលើសចំនួន មិនគោរពច្បាប់សុវត្ថិភាព៕ដោយ៖ធី រីណា


ចែករំលែក៖