ព័ត៌មានទាន់ហេតុការណ៍៖

តារាវាយតឺន្នីសឆ្នើម Federer និង Nadal ជាប់ឆ្នោតជាថ្មីក្នុងក្រុមប្រឹក្សាកីឡាកររបស់ ATP

ចែករំលែក៖

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី៣០ ធ្នូ ឆ្នាំ២០២០បានឲ្យដឹងថា កីឡាករវាយតឺន្នីសឆ្នើម២រូបគឺ Rafael Nadal និង Roger Federer ដែលជាប់ចំណាត់ថ្នាក់ទី២ និងទី៥ នៅលើពិភពលោកត្រូវបានជាប់ឆ្នោតជាថ្មីក្នុងក្រុមប្រឹក្សារបស់កីឡាករ ATP ដែលអាណត្តិរបស់ខ្លួននឹងត្រូវធ្វើឡើងរហូតដល់ខែមិថុនា ឆ្នាំ២០២២ ។

ក្រុមប្រឹក្សាដែលត្រូវបានបោះឆ្នោតគាំទ្រដោយសមាជិកក្រុមអ្នកលេងតឺន្នីស ATP ក៏មានឃើញការបោះឆ្នោតចូលរួមរបស់អតីតកីឡាករល្បីៗដូចជា អតីតកីឡាករជនជាតិកាណាដា Felix Auger-Aliassime, អូស្រ្តាលី John Millman, អាហ្វ្រិកខាងត្បូង Kevin Anderson, អង់គ្លេស Andy Murray និងប្រេស៊ីល Bruno Soares ផងដែរ។

លើសពីនេះទៀតលោក Gilles Simon ជនជាតិបារាំងបានវិលត្រឡប់មកក្រុមប្រឹក្សាវិញដោយបានបំពេញលក្ខខណ្ឌមុនៗ ខណៈដែលសមាជិកថ្មីលោក Pablo Andujar សញ្ជាតិអេស្ប៉ា និងលោក Zealander Marcus Daniell នឹងបម្រើការនៅអាណត្តិដំបូងរបស់ពួកគេ។

លោក Colin Dowdeswell ជនជាតិអង់គ្លេស និងលោក Daniel Vallverdu ជនជាតិវេណេស៊ុយអេឡាត្រូវបានបោះឆ្នោតជ្រើសរើសជាអ្នកតំណាងឱ្យកីឡាករចូលនិវត្តន៍ និងគ្រូបង្វឹក ចំណែកប្រធាន និងអនុប្រធានក្រុមប្រឹក្សានឹងត្រូវបោះឆ្នោតជ្រើសរើសនៅក្នុងកិច្ចប្រជុំលើកដំបូងរបស់ខ្លួននៅឆ្នាំ២០២១ ។

កីឡាករ Novak Djokovic លេខមួយពិភពលោក ត្រូវបានធ្វើជាអធិបតីកាលពីឆ្នាំមុន ប៉ុន្តែកីឡាករសញ្ជាតិស៊ែប៊ីរូបនេះបានលាឈប់កាលពីខែសីហាដើម្បីទៅបង្កើតសមាគមអ្នកលេងថ្មីដែលគាត់បាននិយាយថា នឹងរួមបញ្ចូលស្ត្រី និងមានបំណងនាំកីឡាកររួមគ្នាដើម្បីផ្តល់ឱ្យពួកគេនូវការគាំទ្រកាន់តែខ្លាំងនៅក្នុងការសម្រេចចិត្តក្នុងសមាគម ៕

ដោយ៖ភារៈ

 


ចែករំលែក៖