ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនពរ សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២១

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ដែលជាទិវាបុណ្យអន្តរជាតិដ៏ឧត្ដុង្គឧត្ដមរបស់ប្រជាជននៅលើសកលលោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពជូនពរបវរមហាប្រសើរបំផុតជូនចំពោះ សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ សូម សម្ដេច និងលោកជំទាវ ប្រកបដោយសុខភាពល្អបរិបូរណ៍ជានិច្ច កាយពលមាំមួនខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ សិរីសួស្ដីវិបុលភាព សុភមង្គល ជាភិយ្យោភាពក្នុងគ្រួសារ និងសម្រេចបានជោគជ័យធំៗថ្មីៗទៀត ក្នុងបេសកកម្មជាតិដ៏ឧត្ដុង្គឧត្ដម ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជាដ៏រុងរឿង។

ជាថ្មីម្ដងទៀត ក្នុង​ឱកាស​ដ៏​មហាប្រ​សើរ​ថ្លៃ​ថ្លា​នេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតន​ត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុង​លោក និ​ង​ទេវតាឆ្នាំថ្មី សូម​ព្រះអង្គតាមជួយបីបាច់​ថែរក្សា អភិបាល​ប្រោះព្រំសព្ទសាធុការពរជ័យជូន សម្ដេចចៅហ្វាវាំង និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និង​ចៅៗជាទីស្រឡាញ់ សូមជួប​តែនឹងពុទ្ធពរទាំងបួន​ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖