ភ្នំពេញ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ដែលជាទិវាបុណ្យអន្តរជាតិដ៏ឧត្ដុង្គឧត្ដមរបស់ប្រជាជននៅលើសកលលោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពជូនពរបវរមហាប្រសើរបំផុតជូនចំពោះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ អ៊ូ សាន សាយ ឈុំ សូមសម្ដេច និងលោកជំទាវ ប្រកបដោយសុខភាពល្អបរិបូរណ៍ជានិច្ច កាយពលមាំមួនខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ សិរីសួស្ដីវិបុលភាព សុភមង្គល ជាភិយ្យោភាពក្នុងគ្រួសារ និងសម្រេចបានជោគជ័យធំៗថ្មីៗទៀត ក្នុងបេសកកម្មជាតិដ៏ឧត្ដុង្គឧត្ដម ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជាដ៏រុងរឿង។
ជាថ្មីម្ដងទៀត ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាឆ្នាំថ្មី សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូន សម្ដេចប្រធានព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅៗជាទីស្រឡាញ់ សូមជួបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖សិលា