ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិ​ចិនបើករថយន្តបុក​បង្គោល​ភ្លើង​បាក់មួយដើមបណ្តាលឲ្យរងរបួស

ចែករំលែក៖

ភ្នំពេញ​៖ ​បុរស​ជា​ជនជាតិ​ចិន​ម្នា​ក់បាន​បើករថយន្ត​​លឿន​ជ្រុល​ទៅបុក​​បង្គោល​ថ្មដា​ក់​ប្រអប់​ភ្លើង​ពេញទំហឹង​បណ្ដាលឱ្យ​បាក់​អស់​១ ដើម បណ្តាលឲ្យអ្នកបើករថយន្តរងរបួសស្រាល ចំណែក​រថយន្ត​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍នេះ​បានកើត​ឡើង​នៅ​ម៉ោង ២និង១៥នាទី ​ទៀបភ្លឺ ​ឈានចូល​ថ្ងៃ​​ទី ២ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ខាងមុខ​ផ្សារ​បាយ័ន ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧ មករា រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជា​ពលរ​ដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ​គេ​បានឃើញជនជាតិចិនបើក​រថយន្ត​ម៉ាក TOYOTA VIGO ​ពណ៍៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​2I-3063 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ សហព័ន្ធរុស្ស៊ី​ ក្នុងទិសដៅ​ពី​លិច​មក​កើតយ៉ាងលឿន ​ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅបុកបង្គោល​ថ្មដា​ក់​ប្រអប់​ភ្លើង​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​អស់​១​ដើម​សង្កត់ជាប់​ពីលើ​រថយន្ត​បណ្តាលឲ្យអ្នកបើក​រថយន្ត​រងរបួស​ស្រាល​។​

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ


ចែករំលែក៖