ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសំដែងនូវសេចក្តីត្រេកអររកទីបំផុតគ្មាន ខណៈបានចៅស្រីម្នាក់ទៀត ជាចៅទី ២២ ដែលពាក្យចាស់លោកលើកឡើងថា, ស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង។ នៅព្រលប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០១ សម្ដេចបានមានប្រសាសន៍យ៉ាងដូច្នេះថា, ថ្ងៃទី៣មករា២០២១នេះខ្ញុំនិងភរិយាទទួលបានចៅស្រីម្នាក់ទៀតដែលជាចៅទី២២និងអាចជាចៅចុងក្រោយប្រសិនបេីពុំមានកូនណាមួយចង់បានកូនបន្ថែមទៀតនោះទេ។
សម្ដេចតេជោ ហ៊ុនសែន បានថ្លែងបន្តថា, កាលពីខែមករាឆ្នាំ២០០០ ខ្ញុំនិងភរិយាទទួលបានចៅស្រីលើកដំបូង។
ពេលនេះខែមករាឆ្នាំ២០២១បានទទួលចៅស្រីទី២២ដែលនេះបញ្ជាក់ថាមួយឆ្នាំយើងខ្ញុំទទួលបានចៅម្នាក់។
មកដល់ពេលនេះខ្ញុំមានចៅប្រុស១២នាក់ និងចៅស្រី១០នាក់។
សម្ដេចមានប្រសាសន៍ទៀតថា,ក្រុមកីឡាបាល់ទាត់បុរស ក្រុមកីឡាបាល់ទះបុរស បាល់ទះនារី ក្រុមកីឡាបាល់បោះបុរស បាល់បោះនារី និងកីឡាផ្សេងទៀតដែលប្រើមនុស្សតិចជាង១២នាក់បង្កើតបានយ៉ាងងាយ។
នៅមានទៀត ខ្ញុំនឹងខិតខំបង្កើតវង់តន្រ្តីសម័យរបស់ចៅៗខ្ញុំមួយវង់
ទៀតព្រោះពេលនេះចៅប្រុសចៅស្រីចេះលេងភ្លេងនិងច្រៀងបានខ្លះហើយ។
សម័យកូវីដ១៩ ខ្ញុំទទួលបានចៅស្រី២នាក់ហើយជីតាមិនបានទៅបីចៅចេញពីបន្ទប់សម្រាលដូចចៅមុនៗ ទេព្រោះជាវិធានការណ៍ប្រឆាំងកូវីដ១៩៕
ដោយ៖សុខ ខេមរា