ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាល ខណ្ឌចំការមនបង្រ្កាបជនសង្ស័យ២នាក់ជួញដូរនូវសារធាតុញៀនខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌខណ្ឌចំការមន សហការនគរបាលប៉ុស្តិ៍ ផ្សារដើមថ្កូវ បង្រ្កាបបទល្មើសជាក់ស្ដែងបាន ជនសង្ស័យ២នាក់រួមនិងថ្នាំញៀនចំនួន១១កញ្ចប់ដែលកំពុងលក់នៅក្នុងបន្ទប់ជួល កាលវេលាម៉ោង១៖០០នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី៨ ខែមករា ឆ្នាំ ២០២១ តាមផ្លូវច្រកឌឺហែមក្រោយក្រុមហ៊ុនឃ្យូប៊ី ក្រុម៣២ ស្ថិតនៅភូមិ៥ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទី១មានឈ្មោះ គង់ ឆាត  ភេទប្រុស អាយុ ២៤ ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវច្រកឌឺហែមក្រោយក្រុមហ៊ុនឃ្យូប៊ី ក្រុម៣២ ស្ថិតនៅភូម៥ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទី២មានឈ្មោះ យ៉ាន សុរ៉ាវុទ្ធ   ភេទប្រុស អាយុ២៥ឆ្នាំស្នាក់នៅផ្ទះជួលនៅម្ដុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក ផន អូន អធិការរងខណ្ឌចំការមនបានអោយដឹងថាដោយមានប្រជាពលរដ្ឋល្អរាយការណ៍ថាមានប្រុស២នាក់ស្នាក់ ជួលបន្ទប់សង្ស័យជក់គ្រឿងញៀនហើយក៏សហការជាមួយមេភូមិនគរបាលប៉ុស្តិ៍យោងលោក យិន សាន អធិការ ខណ្ឌចំការមន បានអនុញាតចុះបង្រ្កាបរួចក៏ចុះដល់ទីតាំងឃាត់បានជនសង្ស័យ២នាក់ និងដកហូតវត្ថុតាងថ្នាំក្រាមសថ្លាចំនួន១១កញ្ចប់ថង់តូចសង្ស័យគ្រឿងញៀនឃាត់មកនគរបាលខណ្ឌផ្នែកជំនាញ ។

ក្រោយពីសាកសួរនាំ ជនសង្ស័យទទួលស្គាល់វត្ថុតាងខាងលើបានយកពីបុរសម្នាក់ដើម្បីយកមកលក់បន្តដោយមានកូនតូចអត់លុយចាយក៏ប្រកបរបរលក់គ្រឿងញៀន ។

ក្នុងនោះនគរបាលអំពាវនាវដល់ប្រជាពលរដ្ឋយុវជនយុវតីសូមមេតា្តជៀសអោយឆ្ងាយពីគ្រឿងញៀនវាជាអំពើខុសច្បាប់និងធ្វើអោយយើងបាត់បង់ស្មារតីលេងស្គាល់បងប្អូនខាតបង់ការសិក្សានិងទ្រព្យសម្បត្តិ ។

បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួនជាបណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូលទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖ជី ណា


ចែករំលែក៖