ព័ត៌មានទាន់ហេតុការណ៍៖

បើកគេចរថយន្តកំពុងបត់នៅខាងមុខ បណ្តាលឱ្យរ៉េចង្កូតឡើងលើសួន

ចែករំលែក៖

ភ្នំពេញ៖ រថយន្តមួយគ្រឿង រ៉េចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ ដោយសារ បើកគេចរថយន្តដែលនៅខាងមុខកំពុងបត់ឆ្វេងត្រឡប់ក្រោយ ដោយខ្វះការប្រុងប្រយ័ត្ន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង៣០ នាទីព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីម្ចាស់រថយន្តដឹកទឹកកកបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគាត់បានបើករថយន្តមួយគ្រឿងប្រភេទដឹកទឹកកក ពាក់ស្លាកលេខ ភ្នំពេញ 2AE-6844 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពី ជើង ទៅត្បូង ខណៈពេលមកដល់ចំណុចកើតហតុ ស្រាប់តែមានរថយន្ត មិនចាំម៉ាក មួយគ្រឿងបើកវ៉ារថយន្តរបស់គាត់ខាងស្តាំ ហើយក៏បត់ឆ្វេងត្រឡប់ក្រោយនៅមុខរថយន្តរបស់គាត់ ដែលធ្វើឱ្យគាត់ដែលជាម្ចាស់រថយន្តដឹកទឹកកក ចាប់ហ្វ្រ័ងមិនទាន់ក៏ បួងចង្កូតគេចរថយន្តដែលកំពុងបត់ត្រឡប់ក្រោយនៅខាងមុខ រហូតជ្រុលឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរងការខូចខាត ទាំងរថយន្ត រួមទាំងសួនច្បារ តែមិនបណ្តាលនរណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នេះទេ ចំណែករថយន្តដែលបត់ត្រទ្បប់ក្រោយដោយខ្វះការប្រុងប្រយ័ត្ននោះ បានបើកចេញពីកន្លែងកើតហេតុភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចទីតាំងកើតហេតុ រួចធ្វើការវាស់វែង យករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

ដោយ៖រ៉ារ៉ា


ចែករំលែក៖