ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលស្រុកវ័យក្មេង រីករាយនិងការដឹកនាំរបស់ខ្លួន អភិវឌ្ឍន៍បានច្រើនក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ដ៏វ័យក្មេងមួយរូប ប៉ុន្តែលោកមានឆន្ទៈខ្ពស់ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋ ដឹកនាំអនុវត្តតាមការណែនាំរបស់ថ្នាក់លើ ប្រកបដោយភាពទទួលខុសត្រូវ។ 

នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប លោកបានថ្លែងយ៉ាងដូច្នេះថា,សូមចូលរួមត្រេកអរដល់អ្នកភូមិថ្នល់! ថ្ងៃមុនទើបតែបានផ្លូវបេតុង ថ្ងៃនេះបានអំពូលសូឡាតាមមុខផ្ទះបន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួលនៅក្នុងពេលរាត្រី និងជួយលើកកម្ពស់ដល់ជីវភាពប្រចាំថ្ងៃរបស់អ្នកភូមិ។ 

លោកអភិបាលស្រុកបានបន្តថា,ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលនៅតែបន្តចូលរួមគាំទ្រដល់យុទ្ធនាការ«ផ្ទះ១ អំពូល១»ជាមួយរដ្ឋបាលស្រុកក្នុងរយៈកាលកន្លងមក និងអនុញ្ញាតឱ្យក្រុមការងារអាចបន្តបេសកកម្មជួយលើកស្ទួយគុណភាពជីវិតរបស់បងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទ។ 

លោក ឃឹម ហ្វីណង់បញ្ជាក់ថា, ភូមិនេះគឺជាភូមិទី១៤ហើយ សង្ឃឹមថា ជាមួយនឹងការចូលរួមពីសំណាក់សប្បុរសជនជាបន្តបន្ទាប់ រដ្ឋបាលស្រុកនឹងអាចសម្រេចគោលដៅទូទាំងស្រុក(៣៦ភូមិ)នៅក្នុងឆ្នាំ២០២១នេះ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖