ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុយ វណ្ណៈ ៖ អាមេរិក ឈានដល់ដំណាក់កាល បំបាក់មុខគ្នា ឬសងសឹក?

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសាព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា  អាមេរិក ឈានដល់ដំណាក់កាល បំបាក់មុខគ្នា ឬសងសឹក?។

លោកបានលើកឡើងថា, គេព្យាករថា ប្រសិនបើនៅតែជំរុញទម្លាក់លោក ត្រាំ (impeachment) ដើម្បីបំបាក់មុខ នោះបាតុកម្មបែបនេះ «រលកទី២» នឹងកើតឡើងជាថ្មី ដើម្បីបំបាក់មុខវិញ ក្នុងថ្ងៃផ្ទេរអំណាច។ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសាព័ត៌មានកម្ពុជា បានធ្វើការបញ្ជាក់ថា, មាន៥ចំណុចធំ ដែលនឹងកើតឡើង ហើយអាចកាន់តែអាក្រក់ទៅ។ ប្រជាធិបតេយ្យបែបនេះ ប្រហែលមិនមែនជាគំរូទេ។

• «គ្រប់គ្រងបញ្ហា – ការពារវិបត្តិ» គឺជាតួនាទី ដែលបញ្ជាក់ពីសមត្ថភាពរបស់មេដឹកនាំ។ ប៉ុន្តែ ប្រហែលមិនមែន មនុស្សគ្រប់គ្នា ចេះតែអាចធ្វើរឿងធំ២នេះបានទេ។ ខ្ញុំយល់អ៊ីចឹង!

លោកបន្តថា, • ទើបតែថ្ងៃនេះ! អាមេរិក យល់ច្បាស់ថា៖ «ការបញ្ចេញមតិ តាមបណ្តាញសង្គម» បង្កគ្រោះថ្នាក់ ហើយធ្វើឲ្យប្រជាជាតិខ្លួនអាប់ឱន។ ឥឡូវ ក្រុមហ៊ុនបណ្តាញសង្គម បិទខ្ទេច បិទខ្ទី បិទទាំងគណនីប្រធានាធិបតី បិទទាំងគណីពិត បិទទាំងក្លែងក្លាយលាក់មុខ និងបិទទាំងវេទិកាបញ្ចេញមតិ ព្រោះបារម្ភបាតុកម្ម រលកទី២ខាងមុខ។ 

• សុំជូន បាលី យកទៅប្រើ៖ «ទប់ស្កាត់បញ្ហា – ការពារវិបត្តិ» ហើយពីពេលនេះតទៅ កុំបាច់ប្រដៅគេឯង 🇰🇭៕

ដោយ៖សិលា


ចែករំលែក៖