ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជាងកាត់សក់ម្នាក់ករណីលួចកាបូប

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៣កម្លាំងប៉ុស្តិ៍រដ្ឋបាលអូរឫស្សីទី១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចកាបូបនៅចំណុចការាសផ្ញើម៉ូតូ ផ្លូវលេខ១៨២ ភូមិ ២ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា  ។              

ដែលជនសង្ស័យឈ្មោះ ផុន វិសាល ភេទ ប្រុស អាយុ២៩ឆ្នាំ មុខរបរជាងកាត់សក់ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវមិនចាំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

ចំណែកជនរងគ្រោះឈ្មោះ ផេង ដាណែត ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុន  មានទីលំនៅផ្ទះលេខ១៣៤ ផ្លូវលេខ៩ សង្កាត់ត្រពាំងថ្លឹង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

   បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា     ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នុំពេញចាត់ការតាមនីតិវិធីច្បាប់។ ចំណែកជនរងគ្រោះសមត្ថកិច្ចបានប្រគល់កាបូបឱ្យវិញ៕ដោយ៖ ស សម


ចែករំលែក៖