ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យ០៣នាក់ទៅតុលាការពាក់ពន្ធ័ករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យ០៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលផែនការងារប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់ពាក់ពន្ធ័ករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅព្រឹកថ្ងៃទី១៧ខែមករាឆ្នាំ២០២១។

សមត្ថកិច្ចនគរបាលផែនការងារប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យ០៣នាក់មាន៖

ទី១-ឈ្មោះ ណុំ រិត  អាយុ៣០ឆ្នាំរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក។

ទី២-ឈ្មោះ ជិន សាវង់ អាយុ២៧ឆ្នាំ មុខរបរកសិកររស់នៅរមាសហែក ឃុំអំពិល ស្រុករមាសហែក។
ទី៣-ឈ្មោះ ឡុច សារឿន អាយុ៣៥ឆ្នាំ រស់នៅ ស្រុករមាសហែក ខេត្តស្វាយរៀង ។

ប្រភពបន្តថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុករមាសហែក បានបើកប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយលើកដោយបានឃាត់ខ្លួនមុខសញ្ញាជនសង្ស័យចំនួន០៣នាក់ និងបានដកហូតបានវត្ថុតាងរួមមាន ថ្នាំញៀនមេតំហ្វេតាមីនចំនួន៤៥កញ្ចប់តូច  ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន០៩គ្រាប់- ទូរស័ព្ទដៃ០៤គ្រឿងព្រមទាំងឧបករណ៍ សម្ភារប្រើប្រាស់មួយចំនួនទៀតផងដែរ។

ដោយ៖យឹម សុថាន


ចែករំលែក៖