ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន និងកញ្ញាឯក សេង រដ្ឋា លេចចេញដំណឹងសម្របសម្រួលបញ្ចៀសការដកមកុដ

ចែករំលែក៖

     ភ្នំពេញ៖ ទីបំផុតរឿងចម្រូងចម្រាសរវាងកញ្ញាឯកMiss Grand Cambodia ២០២០ កញ្ញា សេង រដ្ឋា និងអគ្គនាយក្រុមហ៊ុនផលិតកម្មវិធីប្រកួតលេចចេញជារូបរាងខ្លះហើយ ដើម្បីបញ្ចៀសការដកតំណែងឬមកុដ។

មុននេះប៉ុន្មានថ្ងៃដំណឹង ដ៏រសើប ថាម្ចាស់មកុដ Miss Grand Cambodia 2020 ត្រូវបានប្រឈមនឹងការដកតំណែងនាងចេញរួមទាំងការមិន បញ្ជូននាងទៅចូលរួមការប្រកួត Miss Grand International  2020 បាន ផ្ទុះ ឡើងបន្ទាប់ពីកម្មវិធីប្រកួតកញ្ញាឯកអន្តរជាតិ Miss Grand International  2020 បានប្រកាសរៀបំធ្វើឡើងនៅប្រទេសថៃក្នុងអំឡុងខែមីនាឆ្នាំ២០២១ខាងមុខនេះនិងលេចដំណឹងថាបេក្ខនារីពីកម្ពុជានៅមិនទាន់បានត្រៀមខ្លួនណាមួយនៅឡើយ ខណៈដែលភាគីក្រុមហ៊ុនបានលើកឡើងថា កញ្ញា សេងរដ្ឋា មិនមានពេលវេលាគ្រប់គ្រាន់ ហើយ កញ្ញាសេង រដ្ឋា បែជាលើកឡើងថា មិនទទួលបានការហ្វឹកហាត់ណាពីក្រុមហ៊ុននៅឡើយបន្ទាប់ពីប្រកួតចប់នោះ

ទោះជាយ៉ាងណា សេង រដ្ឋា នឹងមិនទំនងជាបាត់បង់ការគ្រងតំណែងឡើយ ប្រសិនបើនាងចូលរួមតាមការណាត់ជួបរបស់ក្រុមហ៊ុនធ្វើសន្និសីទសារព័ត៌មានដើម្បីសម្រួលគ្នា។ នេះបើតាមការបញ្ជាក់របស់គណនីយហ្វេសប៊ុក Team Cambodia  ដែលអ្នកជិតដិតនិងលោកអុិន សុភិន អគ្គនាយកផលិតកម្មមហាហង្សបានបញ្ជាក់។ ប្រភពដដែល បានលើកឡើងដែរថា កញ្ញាសេង រដ្ឋា គួរតែទៅចូលរួមបញ្ជាក់ថាខ្លួនមិនមានកំហុស និងរកភាពស្អាតស្អំ កេរ្តិ៍ឈ្មោះ របស់នាងមកវិញ និងដើម្បីប្រជាជនកម្ពុជាដែលចង់ឃើញនាងតំណាងអោយស្រ្តីខ្មែរលើឆាកអន្តរជាតិ ក្នុងការប្រកួតបវរកញ្ញា Miss Grand International ឆ្នាំ២០២០២០២១។ ប៉ុន្តែរឿងមួយដែលធ្វើឲ្យអ្នកគាំទ្រមានការជជីកសួរជាហូរហែនោះគឺករណីលើកឡើងថា រង្វាន់ដែលទទួលបានពីកម្មវិធីខាងក្រុមហ៊ុននឹងប្រគល់ជូនកញ្ញាឯករូបនេះបន្ទាប់ពីការប្រកួត Miss Grand International ចប់សព្វគ្រប់នោះ។ មានការលើកឡើងនៅក្នុងការបញ្ចេញយោបល់នៃការបង្ហោះសារនេះមួយចំនួនដែលលើកឡើងជាចម្ងល់នៃការប្រគល់ប្រាក់រង្វាន់ទៅកាន់កញ្ញា សេង រដ្ឋាផងដែរ។មានការទម្លាយដែរថាសូម្បីតែប្រាក់រង្វាន់សម្រាប់ម្ចាស់ជ័យលាភីលើការប្រកួតឈុតតំណាងជាតិដែលមានទឹកប្រាក់ប្រមាណ៥០០ដុល្លារនោះក៏ត្រូវរងចាំដល់បញ្ចប់ការប្រកួតMiss Grand International ចប់សព្វគ្រប់ដូចគ្នាទោះជាយ៉ាងណាក៏គេសង្កេតឃើញពីសារសាទរជាច្រើនផងដែរជុំវិញដំណោះស្រាយដោយសន្តិវិធីនេះ ដើម្បីបញ្ចៀសការលក់មុខលើឆាកអន្តរជាតិ និងការសាងប្រវត្តិនៃការដកតំណែងលើកដំបូងពីកញ្ញាឯកនៅកម្ពុជានោះ។ ក៏មានការជំរុញលើកទឹកចិត្តឲ្យអ្នកផលិតកម្មវិធីរួមទាំងកញ្ញាឯកធ្វើការរួមគ្នាដើម្បីឈានដល់ចំណុចឈ្នះឈ្នះរៀងខ្លួន និងជំរុញឲ្យការឈានជើងចូលប្រកួតសម្រស់លើឆាកអន្តរជាតិដូចការគ្រោងទុកនោះ

គួរបញ្ជាក់ដែរថាសេង រដ្ឋា បានក្លាយជា ម្ចាស់គ្រងមកុដ Miss Grand Cambodia 2020 ក្រោយពីនាងបានចូលរួមប្រកួតជ្រើសរើសបេក្ខនារី ដែលវគ្គផ្តាច់ព្រ័ត្រមានចំនួន២៨ រូបតំណាងឲ្យខេត្តរាជធានី និងសហគមខ្មែររស់នក្រៅប្រទេស៣ផ្សេងទៀតដែលការប្រកួតត្រូវបានធ្វើឡើងកាលពី រាត្រីថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២០៕

ដោយ៖​ វឌ្ឍនា


ចែករំលែក៖