កីឡាករ Yan Bingtao បានបង្ហាញខ្លួនដ៏អស្ចារ្យដោយបានយកឈ្នះកីឡាករសញ្ជាតិស្កុតឡេន John Higgins ធ្វើឲ្យកីឡាករសញ្ជាតិចិនរូបនេះបានក្លាយជាម្ចាស់ជើងឯក Masters វ័យក្មេងជាងគេក្នុងរយៈពេល២៦ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport កាលពីថ្ងៃទី១៧ មករា ឆ្នាំ២០២១។
នៅអាយុ២០ឆ្នាំ កីឡាករ Yan Bingtao ទើបតែអវត្តមានមួយឆ្នាំចំពោះកំណត់ត្រាដែលបានបង្កើតដោយ Ronnie O’Sullivan ដែលបានផ្តួលJohn Higgins ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ១៩៩៥។ នេះជាពានរង្វាន់ធំទី១១ របស់ Yan Bingtao របស់លោកដោយធ្លាប់ឈ្នះព្រឹត្តិការណ៍ប្រកួត Riga Open ដែលលោកបានឈ្នះកាលពីរដូវកាលមុន។
ដោយបានយកឈ្នះ ៥-៣ របស់កីឡាករ Yan Bingtao យកឈ្នះកីឡាករJohn Higgins ក្នុងវគ្គផ្តាច់ព្រ័ត្រ។ កីឡាករដែលមានមូលដ្ឋាននៅទីក្រុង Sheffield បានលើកពានរង្វាន់ Paul Hunter និងបានយកប្រាក់រង្វាន់ជាទឹកប្រាក់ចំនួន២៥០,០០០ ផោនជាប្រាក់ខ្ពស់បំផុតនៃអាជីពរបស់គាត់ ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ស្នូកឃ័រ Masters លើកដំបូងដោយគ្មានអ្នកទស្សនាចូលរួមបានផ្តល់នូវការប្រគុំតន្រ្តីបុរាណមួយដោយការប្រកួតនេះត្រូវបានគេលេងដោយបិទទ្វារនៅកីឡដ្ឋាន Marshall Arena ក្នុងទីក្រុង Milton Keynes ដោយសារតែការបង្ការការឆ្លងជំងឺកូវីដ-១៩។
ក្រោយទទួលបានជ័យជម្នះកីឡាករ Yan Bingtao បាននិយាយថា “ខ្ញុំពិតជារំភើបណាស់! ខ្ញុំបានស្រមៃពីរបៀបដែលខ្ញុំនឹងប្រារព្ធពិធីជ័យជម្នះ។ ទោះបីការប្រកួតចុងក្រោយខ្ញុំលេងមិនសូវល្អក៏ដោយប៉ុន្តែខ្ញុំមិនបានបោះបង់ចោលទេ” ។
ចំណែកកីឡាករ John Higgins បាននិយាយថា “វាគឺជាសមិទ្ធផលដ៏អស្ចារ្យមួយដែល Yan Bingtao បានឈ្នះវាតាំងពីនៅក្មេង។ គាត់មានអាយុប្រហាក់ប្រហែលនឹងកូនប្រុសរបស់ខ្ញុំ។ គាត់អាចក្លាយជាម្ចាស់ជើងឯកពិភពលោក ដូច្នេះគាត់ពិតជាមានសំណាងណាស់ក្នុងឆ្នាំនេះ” ៕ដោយ៖ភារៈ