ព័ត៌មានទាន់ហេតុការណ៍៖

មកពីថៃ​ មិន​ព្រម​ចូលខ្លួន​ធ្វើ​ច​ត្តា​ឡី​ស័ក​ មានអីចុងក្រោយមន្រ្តីជំនាញយករថយន្ត​សា​មុ​យ​ទៅ​ដឹក​ម្តងទាំង​៣​គ្រួសារ​

ចែករំលែក៖

    ខេត្តបន្ទាយមានជ័យ៖ បើតាមការអះអាងពីលោក ហ៊ឹ រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានបញ្ជាក់ថាអាជ្ញាធរមូលដ្ឋានភូមិ​-​សង្កាត់បានរាយការណ៍មក​​លោកថា មានបងប្អូនប្រជាពលរដ្ឋចំនួននាក់បានត្រឡប់មកពីប្រទេសថៃ ហើយមិនបានចូលខ្លួនធ្វើត្តាឡីស័ករយៈពេល១៤ថ្ងៃនោះទេ លោកអភិបាលស្រុកបន្ថែមថាក្រោយពីទទួលព័ត៌មាននេះហើយជាការណែនាំពីលោក អ៊ុំ រាត្រី   អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យក្រុមការងារយករថយន្តសាមុគ្រឿងទៅដឹកទាំងគ្រួសារនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិព្រៃឫស្សីសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដើម្បីយកមកធ្វើត្តាឡីស័កនៅមណ្ឌលវិទ្យាល័យសម្តេចឪ ក្រុងសិរីសោភ័ណតែម្តង

លោក ហ៊ឹ រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានបញ្ជាក់ទៀតថា ពិតជានាំទុក្ខដល់ក្រុមគ្រួសារមែន ដើម្បីបង្ការ និងទប់ស្កាត់កូវី​-១៩ មិនឱ្យកើតមានក្នុងសហគមន៍ ហើយត្រូវអនុវត្តន៍ឱ្យបានតាមការណណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ត្រូវពង្រឹងការត្រួតពិនិត្យ និងធ្វើត្តាឡីស័កចំពោះបងប្អូនប្រជាពលរដ្ឋដែលត្រឡប់ពីប្រទេសថៃ ត្រូវអនុវត្តឱ្យបាន គឺត្រូវធ្វើត្តាឡីស័ករយៈពេល១៤ថ្ងៃក្នុងមណ្ឌល ដែលត្រូវបានត្រួតពិនិត្យសុខភាពនិងធ្វើតេស្តសំណាក

ដោយឡែកជុំវិញបញ្ហានេះដែរ អភិបាលស្រុកអូរជ្រៅលោក លី សុណ្ណារិទ្ធក៏បានបញ្ជាក់ដែរថា ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ដល់ថ្ងៃទី១៧ខែមករាឆ្នាំ២០២១នេះ មានប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ និងភាគីថៃចាប់បញ្ជូនតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ មានចំនួន,៤៩៤នាក់ក្នុងនោះស្រីចំនួន,៤៣៥នាក់ ហើយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ មានចំនួន១៤៦នាក់ ក្នុងនោះ​​ស្រី៥៨នាក់

ទាក់ទិននឹងករណីខាងលេីនេះអនុប្រធានសុខាភិបាលខេត្ត​ ​លោកវេជ្ជបណ្ឌិត រឿ សុធីក៏បានបញ្ជាក់ឲ្យដឹងដែរថា ប្រជាពលរដ្ឋដែលត្រឡប់ពីប្រទេសថៃ មានច្រកអូរជាន់ ស្រុកអូរជ្រៅ និងច្រកម៉ាឡៃ ស្រុកម៉ាឡៃ ច្រកបឹងត្រកួន ស្រុកថ្មពួក ដែលត្រូវបានទទួលធ្វើត្តាឡីស័ករយៈពេល១៤ថ្ងៃមានចំនួន.០៣០នាក់ ក្នុងនោះស្រី,៨៩៧នាក់ និងបានយកសំណាក់ចំនួន,៩៣៥នាក់ ក្នុងនោះស្រី,៣២៥នាក់ហើយត្រូវបានបញ្ចប់ធ្វើត្តាឡីស័កត្រឡប់ទៅផ្ទះវិញមានចំនួន,៩៤៤នាក់ ក្នុងនោះស្រី,០៨៩នាក់និងកំពុងបន្តធ្វើត្តាឡីស័ករយៈពេល១៤ថ្ងៃមានចំនួន,៥៨៣នាក់ ក្នុងនោះស្រី,១០០នាក់ វិជ្ជមានកូវី១៩មានចំនួន៣៤នាក់ ក្នុងនោះស្រី២៥នាក់ និងប្រុសនាក់ដោយ៖សហការី


ចែករំលែក៖