ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ ! លោក ប្រាក់ សុខុន បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន តាមរយៈប្រព័ន្ឋវីដេអូ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន តាមរយៈប្រព័ន្ឋវីដេអូ។

តបតាមការអញ្ជើញរបស់ លោក ម៉េវលុត ឆាវ ស៊ូ លុ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋតួកគី លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ច ប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ី លើកទី ១៧ (17″ ACD) តាមប្រព័ន្ធវីដេអូ ជាមួយនឹងបណ្តា រដ្ឋមន្ត្រីការបរទេសនៃរដ្ឋសមាជិកទាំង៣៥ របស់កិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ី ។

ក្រោមមូលបទ “ទេសសចរណ៍ធម្មតាតាមបែបគន្លងថ្មី មានសុវត្ថិភាព និងសុខភាពល្អ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ី លើកទី១៧ នឹងពិភាក្សា អំពីកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងបញ្ហាប្រឈមនានាដែលបានបង្កដោយសារជំង រាតត្បាតវីដ-១៩ ក៏ដូចជារិះរកទស្សនវិស័យនានាក្នុងការស្តារសេដ្ឋកិច្ច -សង្គមឡើងវិញ ដើម្បី ផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន ដោយស្របទៅតាមចក្ខុវិស័យនៃកិច្ចប្រជុំ ACD សំរាប់ ឆ្នាំ២០៣០។

ក្រៅពីកិច្ចប្រជុំនេះ តាមការផ្តួចផ្តើមរបស់ប្រទេសតួកគីដែលជាប្រធាននៃកិច្ចប្រជុំ សហព័ន្ធសភាពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញរបស់តួកគី នឹងរៀបចំកិច្ចប្រជុំសភាពាណិជ្ជ កម្មនៃកិច្ចប្រជុំ ACD លើកទី១ ផងដែរ ។

គួរកត់សម្គាល់ បើកកិច្ចប្រជុំ ថា កិច្ចប្រជុំ ACD នេះ ត្រូវបានរៀបចំឡើងជាទៀងទាត់ ដែលត្រូវបាន ជាលើកដំបូងកាលពីខែ មិថុនា ឆ្នាំ២០០២ នៅទីក្រុងឆាអាម ប្រទេសថៃ ។ គោលដៅ នៃកិច្ចប្រជុំ ACD គឺជំរុញការពឹងអាស្រ័យគ្នាទៅវិញទៅមកនៅក្នុងបណ្តាប្រទេសអាស៊ី លើកិច្ច សហប្រតិបត្តិការគ្រប់វិស័យ ពង្រីកទីផ្សារពាណិជ្ជកម្មនិងហិរញ្ញវត្ថុនៅអាស៊ីលើកកម្ពស់ភាព ប្រកួតប្រជែងសេដ្ឋកិច្ចរបស់អាស៊ីនៅក្នុងទីផ្សារសកល និងការប្រែក្លាយតំបន់អាស៊ីទៅជា សហគមន៍អាស៊ីមួយដែលអាចមានទំនាក់ទំនងជាមួយពិភពលោកទាំងមូលកាន់តែមានគោលជំហរស្មើភាពគ្នា និងចូលរួមចំណែកកាន់តែជ្ជនដ៏ល្អសន្តិភាព និងវិបុលភាពទៅវិញទៅមក។
ចំពោះលទ្ធផលនៃកិច្ចប្រជុំនេះ អង្គភាព នគរដ្រេហ្គន នឹងធ្វើការផ្សាយបន្តលម្អិតបន្ថែមទៀតនៅពេលក្រោយ៕

ដោយ៖ សិលា


ចែករំលែក៖