ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យប្រេីប្រាស់ថ្នាំញៀនលេីសកម្រិត​ដេីរតាមផ្លូវទៅគប់ឡានគេត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

       ភ្នំពេញ​ ៖​ ដោយឃេីញស្ថានភាពជាក់ស្ដែងដែលបុរសម្នាក់សង្ស័យប្រេីប្រាស់គ្រឿងញៀនលេីសកម្រិត​ ដេីរគប់រថយន្តរបស់ប្រជាពលរដ្ឋដែលកំពុងធ្វេីដំណេីរនិងបង្កការកកស្ទះចរាចរណ៍ផងនោះ​ ទើបកម្លាំងសមត្ថកិច្ចប្រចាំការនៅអតីតស្ពានដែកចំការដូង​ បានធ្វេីការឃាត់ខ្លួនភ្លាមៗកាលពីវេលាម៉ោង៣​ និង២០នាទីរសៀល​ថ្ងៃទី២២​ ខែមករា​ ឆ្នាំ​២០២១​ រួចទាក់ទងទៅសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល​ដង្កោ​ ដេីម្បីមកយកទៅសួរនាំនិងចាត់ការតាមនីតិវិធី​ ។ 

  បុរសខាងលេីគេមិនស្គាល់អត្តសញ្ញាណនោះទេ​ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ​ ព្រមទាំងមានអត្តចរិតជាមនុស្សបែកថ្នាំ​ ។ 

  បេីតាមសម្ដីមន្ត្រីនគរបាលចរាចរណ៍ដែលប្រចាំការនៅគោលដៅអតីតស្ពានដែកចំការដូងបានប្រាប់ថា​ ដំបូងពួកគាត់បានឃេីញបុរសខាងលេីដេីរចុះឡេីងនៅតំបន់នោះ​ ព្រមទាំងនៅដៃមានកាន់ដុំថ្ម​ និងសំបកដូង​ទៅកប់រថយន្តប្រជាពលរដ្ឋកំពុងធ្វេីដំណេីរតាមផ្លូវ​ តែមិនបង្កឲ្យខូចខាតធ្ងន់ធ្ងរនោះទេ។ ឃេីញដូច្នេះកម្លាំងសមត្ថកិច្ចក៏ធ្វេីការឃាត់ខ្លួនជននេះភ្លាមៗ រួចទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យមកទទួលយកទៅសួរនាំ​ និងចាត់ការតាមនីតិវិធី​ ។ 

    ក្រោយមក​ សមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍រដ្ឋបាលដង្កោ​ បានចុះមកដល់ហេីយដឹកបុរសសង្ស័យបែកថ្នាំខាងលេីយកទៅឃុំខ្លួនបណ្ដោះអាសន្ន​ រង់ចាំចាត់ចែងតាមនីតិវិធីពេលក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖