ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជម្រុញដល់ប្រធានមន្ទីរព័ត៌មាន ខេត្ត-រាជធានី ត្រូវជួបប្រជុំជាមួយមន្ត្រីក្រោមឱវាទរបស់ខ្លួនឲ្យបានជាប្រចាំថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជម្រុញដល់ លោក លោកស្រី ជាប្រធានមន្ទីរព័ត៌មាន ខេត្ត រាជធានី ត្រូវជួបប្រជុំជាមួយមន្ត្រីក្រោមឱវាទរបស់ខ្លួនឲ្យបានជាប្រចាំថ្ងៃ ពីព្រោះការប្រជុំនេះ ។ 

ទី១-ដើម្បីបង្កើនការសាមគ្គីភាពផ្ទៃក្នុង

ទី២-ការចេះយោគយល់អធ្យាស្រ័យ ទំនាក់ទំនងល្អ ចេះស្រឡាញ់គ្នា។ 

លោក រដ្ឋមន្ត្រី បានបញ្ជាក់ថា ការជួបប្រជុំនេះ គឺមានសារៈសំខាន់ណាស់សម្រាប់មន្ទីរព័ត៌មាននីមួយៗ ព្រោះមានឱកាសបានពិភាក្សាផ្លាស់ប្តូរយោបល់ដើម្បីបានដឹងថា តើថ្ងៃនេះមានព័ត៌មានអ្វីខ្លះដែលពាក់ព័ន្ធ នឹងខេត្តរបស់យើង ងាយស្រួលផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋក្នុងខេត្តបានលឿនរហ័ស និងជឿទុកចិត្តបាន។

ប្រសាសន៍ លោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងក្នុងអបអរសាទរ ខួប ១០ឆ្នាំ នៃដំណើរការផ្សាយ វិទ្យុ FM ជាតិនគរភ្នំ ១០៣ MHz និង ៤ឆ្នាំ ទូរទស្សន៍ជាតិ នៃមន្ទីរព័ត៌មានខេត្តសៀមរាប ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១៕

ប្រភព៖ ទទក


ចែករំលែក៖