ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីប៉ូលិសអាមេរិកម្នាក់ទៀតបានធ្វើអត្តឃាតបន្ទាប់ពីកុបកម្មនៅវិមានកាពីតូល

ចែករំលែក៖

ក្រោយអំពើហិង្សានៅវិមានកាពីតូល​ ​ពេលនេះមានមន្ត្រីប៉ូលិសម្នាក់ទៀតហើយ​ បានធ្វើអត្តឃាត​ ។
ស្នងការប៉ូលិសទីក្រុងវ៉ាស៊ីនតោន ​លោកRobert Contee កាលពពីថ្ងៃទី ២៧ខែមករា បានបញ្ជាក់ថា មន្ត្រីប៉ូលិស ឈ្មោះJeffrey Smith ជាបូលិសម្នាក់ ក្នុងចំណោម ៨៥០នាក់​ការពារវិមានកាពីតូល​ មិនអាចការពារបានទុកឲ្យក្រុមគាំទ្រអតីតប្រធានាធិបតី​ដូណាល់ត្រាំ​ សម្រុកចូលបំផ្លាញទ្រព្យសម្បត្តិ។
លោក​Jeffrey Smith ធ្លាប់ចូលរួម​បំពេញភារកិច្ច ការពារតំបន់​Chevy Chase រម្មណីយដ្ឋាន Cleveland Park និងតំបន់ប្រជុំជន Georgetown ស្ថិតនៅក្នុងខណ្ឌទីពីរ​នៃទីក្រុងវ៉ាស៊ីនតោន ឌីស៊ី រយៈពេល​១២ឆ្នាំ​។ តាមសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្ត៍ បានផ្សាយ ការស្លាប់ របស់មន្ត្រីប៉ូលិសមិនទាន់ប្រកាសពីមូលហេតុនៅឡើយទេ។
នេះជា​មន្ត្រីប៉ូលិសទី​៣ហើយ​បានស្លាប់ ក្រោយ​អំពើហិង្សា ​នៅវិមានកាពីតូល​នាថ្ងៃទិ ៦ខែមករា​។ កន្លងមក មន្ត្រីប៉ូលិសវិមានកាពីតូល លោក​Howard Liebengood អាយុ​៥១ឆ្នាំ​ បានស្លាប់ដោយការធ្វើអត្តឃាត​ ក្រោយអំពើហិង្សា​​៣ថ្ងៃ។ ជាមួយគ្នានោះមិត្តរួមការងារ​របស់លោកម្នាក់ទៀត គឺ Brian D. Sicknick បានស្លាប់​ក្រោយមួយថ្ងៃ នៃការវាយប្រហារ វិមានកាពីតូល​។​ លោក Brian D. Sicknick ត្រូវបានគេដឹងថា ត្រូវ​មនុស្សម្នាក់ក្នុងចំណោមបាតុករបង្កហិង្សា យកបំពង់ពន្លត់អគ្គិភ័យវាយចំក្បាល​។
ស្នងការប៉ូលិស ការពារវិមានកាពីតូល​លោក Steven Sund ​បានផ្ញើលិខិត សុំលាលែងចេញពីតំណែង ក្រោយអំពើហិង្សា​។ នៅថ្ងៃទី​៧ខែមករា លោកក៏បានប្រកាសពីរបាយការណ៍ស្តីពី​​ក្រុមបាតុករវាយប្រហារទៅលើកម្លាំងប៉ូលិស ដោយប្រើវត្ថុរឹង និងអាវុធជាច្រើនផ្សេងទៀត។
ក្រុម​ FBI ​បានឲ្យដឹងថា ​ក្រុមបាតុករសម្រុចចូលវិមានកាពីតូល គឺមាន អ្នកក្នុងអោយដៃ​ ទើប​អាចចូលទៅវាយប្រហារបាន៕

ដោយ៖ធីរីណា(រូបភាព៖AFP)


ចែករំលែក៖