ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសស្រី២នាក់ លង់ទឹកស្រះស្លាប់នៅស្រុកសាមគ្គីមានជ័យ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុស ស្រី២នាក់ បានស្លាប់នៅក្នុងទឹកស្រះបន្ទាប់ពីនាំគ្នាចុះលេងទឹកលង់ស្លាប់គ្មានអ្នកដឹង ។ ហេតុការណ៍បានកើតឡើង កាលពីវេលាម៉ោង ១១ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅចំណុចដូនកែវ ស្ថិតភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

   សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ម្នាក់ ឈ្មោះ យន គឹមមួយ ភេទប្រុស អាយុ៤ឆ្នាំ និង ម្នាក់ទៀតឈ្មោះ ហៀង ដាលីន ភេទស្រី អាយុ៣ឆ្នាំ  រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។

    សមត្ថកិច្ចបានឲ្យដឹងថា ក្រុមគ្រួសារមិនដឹងថា ក្មេងរងគ្រោះ លង់ស្លាប់តាំងពីពេលណានោះទេ លុះពេលកើតហេតុមានអ្នកជិតខាងប្រាប់ថា កូនបានលង់ទឹកស្រះស្លាប់  នៅជិតផ្ទះ សែន យ៉ុង ។  ពេលដឹងភ្លាមគាត់បានទៅមើល ឃើញកូនស្លាប់ក្នុងស្រះ បានស្រង់មក និងរាយការណ៍ឲ្យសមត្ថកិច្ច ពិនិត្យសាកសព ។សមត្ថកិច្ចបានសន្និដ្ឋានជាដំបូងថា ក្មេងរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកស្លាប់ខ្លួនឯងពិតប្រាកដមែននិងបានប្រគល់សាកសពឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ចន្ថា


ចែករំលែក៖