គណបក្សប្រជាធិបតេយ្យបានស្នើចំណាយប្រាក់សាងសង់របងនៅជុំវិញវិមានកាពីតូលយ៉ាងរឹងមាំបំផុតសម្រាប់ទប់ស្កាត់បាតុករអុកឡុកនៅពេលអនាគត ។ មន្ត្រីប៉ូលិសគ្រប់គ្រងសន្តិសុខវិមានកាពីតូល លោកស្រីYogananda Pittman បានឲ្យដឹងពីគម្រោងសាងសង់របងការពារវិមានរដ្ឋសភា។
លោក ស្រី Yogananda Pittman បន្តទៀតថា «ព្រឹត្តិការណ៍ដែលបានកើតឡើងកន្លងមក យើងចាំបាច់ត្រូវតែធ្វើការកែទម្រង់ប្រព័ន្ធគ្រប់គ្រង ក្នុងនោះមានការសាងសង់ របងជុំវិញដើម្បីទប់ស្កាត់ការវាយប្រហារកើតឡើងជាថ្មី។
លោកស្រី Yogananda Pittman បានបញ្ជាក់ទៀតថា កម្លាំងប៉ូលិសបានបង្កើនសកម្មភាពការពារសន្តិសុខជូនតំណាងរាស្ត្រ នៅក្នុងសភា ។ ប៉ុន្តែវិធានការការពារបែបនេះមិនធានាទាំងស្រុងនោះឡើយ។ កម្លាំងទាហាន៧០០០នាក់បន្តរក្សានៅទីក្រុងវ៉ាស៊ីនតោនដើម្បីការពារសន្តិសុខរហូតដល់ចុងខែមីនា ដោយសារតែបារម្ភពីសន្តិសុខ ។
លោកស្រីYogananda Pittman បានបញ្ជាក់ទៀតថា សំណើសាងសង់របងការពារគឺសមស្របទៅនឹងអ្វីដែលក្រុមសន្តិសុខបានពិភាក្សាស្តីពីវិធានការទប់ស្កាត់ក្រុមភេរវកម្មវាយប្រហារវិមានកាពីតូល។
សកម្មភាពខាងលើ កើតឡើងក្រោយពេលក្រុមបាតុករសម្រុកចូលទៅកាន់វិមានរដ្ឋសភានៅថ្ងៃទី ៦ខែមករា ចំពេលរដ្ឋសភាកំពុងប្រជុំអនុម័តលទ្ធផលបោះឆ្នោតជាផ្លូវការ ។ អំពើហិង្សានោះបានសម្លាប់មនុស្ស៥នាក់ ៕ ដោយ៖ធី រីណា
រូបភាព៖trithuccuocsong