ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសជាច្រើនក្នុងតំបន់អាស៊ានមានករណីឆ្លងកូវីដ​-១៩កើនឡើងខ្ពស់

ចែករំលែក៖

រយៈពេល​៥៧ថ្ងៃកន្លងមក វៀតណាម​មានអ្នកឆ្លងថ្មីក្នុងសហគមន៍ជាលើកដំបូង បង្កក្តីបារម្ភយ៉ាងខ្លាំង។ ពលរដ្ឋឆ្លងកូវីដ​-១៩​ថ្មី ត្រូវបានរកឃើញនៅខេត្តហាយយឿង និង​ក្វាងនិញ ។
តាមការប្រកាសរបស់ក្រសួងសុខាភិបាលវៀតណាម គិតមកដល់ម៉ោង​១៨ ថ្ងៃទី២៩ខែមករា មានករណីឆ្លងកូវីដ​-១៩បន្ថែម៥៣នាក់ទៀត នៅខេត្តក្រុងជាច្រើន ​។
អ្នកឆ្លងកូវីដ​-១៩ថ្មីនៅក្នុងសហគមន៍ពេលនេះបានកើនឡើងដល់ទៅ ១៤៩នាក់ហើយក្នុងរយៈពេល​២ថ្ងៃចុងក្រោយនេះ ​ស្ថិតនៅក្នុងខេត្តចំនួន​៥ ​រួមមាន ខេត្តហាយ យឿង១៣០​នាក់ ខេត្តក្វាងនីញ​១៥នាក់​ រដ្ឋធានីហាណូយ​២នាក់​​និង​ខេត្ត ហៃហ្វុង ម្នាក់។
ក្រៅពីវៀតណាម ថៃក៏មានករណីឆ្លងកូវីដ​-១៩ថ្មីកើនឡើងខ្ពស់ផងដែរ ​ ដោយក្នុងរយៈពេល​២៤ម៉ោងកន្លងមក ថៃរកឃើញដល់ទៅ ៨០២នាក់ ។ មជ្ឈមណ្ឌលគ្រប់គ្រង កូវីដ​-១៩​របស់ថៃ CCSA បានឲ្យដឹងថា លោក Taweesilp Visanuyothin អ្នកនាំពាក្យ CCSAបានឲ្យដឹងថា ក្នុងចំណោមករណី COVID-19 ឆ្លងថ្មីៗទាំង ៨០២ករណីខាងលើ មាន ៧៨១ករណី ជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន៦៩២ករណី ត្រូវបានរកឃើញតាមរយៈការធ្វើតេស្តលើជនអន្ដោប្រវេសន៍មីយ៉ាន់ម៉ា និងជនជាតិថៃនៅតាមរោងចក្រ និងសហគមន៍ភាគច្រើនដែលរស់នៅខេត្តសាមុត សាខន (Samut Sakhon)។ ចំណែកឯ២១ករណីទៀតជាករណីនាំចូល ត្រូវបានរកឃើញនៅលើអ្នកដំណើរដែលវិលត្រលប់មកពីបរទេសវិញ។
ដោយឡែកនៅក្នុងប្រទេសម៉ាឡេស៊ី វិញក៏មានករណីឆ្លងថ្មីជាច្រើនផងដែរ ។ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី បានរាយការណ៍ឲ្យដឹងថា ខ្លួនបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៤,០៩៤ករណីបន្ថែមទៀត ។
ក្រៅពីនេះប្រទេល ហ្វីុលីពីន ឥណ្ឌូនេស៊ី ​មីយ៉ាន់ម៉ា ក៏មានករណីឆ្លងកើនឡើងគួឲ្យបារម្ភដែរ ។ នៅចំពោះមុខ ប្រទេសតំបន់អាស៊ាន មានតែសិង្ហបុរី និងឥណ្ឌូនេស៊ីទេដែលបានអនុម័តចាក់វ៉ាក់សាំងកូវីដ -១៩ ចំណែកប្រទេសផ្សេងទៀត មិនទាន់មានវ៉ាក់សាំងចាក់នៅឡើយទេ៕ ដោយធី រីណា 


ចែករំលែក៖