ខេត្តរតនគិរី៖ បុរសម្នាក់ដោយសារខឹងប្រពន្ធមានសហាយភ្លេចអនុស្សាវរីយ៍ជាមួយប្តីដែលធ្លាប់ឆ្លងកាត់ការលំបាក គ្រប់បែបយ៉ាងនាពេលកន្លងមកឈឺចិត្តពេកមិនចង់រស់នៅនាំខ្មាសញាតិមិត្តជិតខាងក៏ទៅបើករថយន្តទាំងមានកំហឹង។លុះពេលបើករថយន្តយ៉ាងលឿនក៏ជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ សំណាងល្អមិនស្លាប់ គ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ស្ថិតនៅភូមិប៉ាអរ ឃុំប៉ាតេ ស្រុ់កអូរយ៉ាដាវ ខេត្តរតនគិរី ។
តាមប្រភពពីប្រជាពលរដ្ឋក្នុងភូមិលួចបង្ហើបឲ្យដឹងថា មុនពេលកើតហេតុបុរសនេះ(មិនទាន់ស្គាល់ឈ្មោះនិងអាយុ)ខឹងប្រពន្ធមានសហាយថ្មីបោះបង់គាត់ចោលប្រៀបបានមានថ្មីប្រដាប់ល្អស្រួលប្រើប្រាស់ហើយអាចាស់ប្រើលែងកើតទើបបុរសនេះតុកស៊ិច បើករថយន្តយ៉ាងលឿនលែងគិតពីគ្រោះថ្នាក់ជាយថាហេតុក៏ជ្រុលចង្កូតទៅធ្លាក់ផ្លូវជាតិហើយ ក្រឡាប់ជាច្រើនត្រឡប់ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់ស្លាប់នោះទេ គ្រាន់តែខូចខាតរថយន្តយ៉ាងដំណំតែប៉ុណ្ណោះ។
ទាក់ទិនករណីនេះលោកអធិការស្រុកអូរយ៉ាដាវបានអះអាងថារថយន្តដែលបុរសនេះជិះធ្លាក់ផ្លូវបណ្តាលឲ្យក្រឡាប់នោះជារថយន្តរបស់ក្រុមហ៊ុនហងអាញយ៉ាឡាយអូរយ៉ាដាវ។បុរសនេះបានលួចបើករថយន្តនេះចេញពីក្រុមហ៊ុនដោយមិនឲ្យអ្នកណាដឹងរួចក៏ជ្រួលចង្កូតធ្លាក់ប្រឡាយក្រឡាប់ជាច្រើនត្រឡប់លើផ្លូវជាតិលេខ៧៨ ហើយក៏មិនដឹងថាគាត់មានវិបត្តិផ្លូវចិត្តដោយសារប្រពន្ធមានសហាយនោះដែរ។
លុះព្រឹកឡើងស្រាប់តែឃើញរថយន្តក្រុមហ៊ុនក្នុងប្រឡាយបាត់មុខបុរសនេះធ្វើឲ្យគេហួសចិត្តគ្រប់ៗគ្នា។
យ៉ាងណាក្នុងករណីនេះមានអ្នកខ្លះបញ្ចេញទស្សនៈថាបើប្រពន្ធមានថ្មីហើយចាំបាច់ខូចចិត្តធ្វើអី បើគេមានថ្មីហើយ
យើងទៅរកមួយទៀតដែរមានទៅខុសអី?ខ្វះអីប្រុសពេញដីស្រីៗពេញនគរកុំចង់សម្លាប់ខ្លួនបែបនេះមិនសមទេ កុំធ្វើរឿងអ្វីមួយឱ្យសង្គមខ្វល់ខ្វាយបានទេ?
ប្រភពដដែលបន្ថែមថារថយន្តនោះគេសង្កេតឃើញតែតាមរយៈរូបថតប៉ុណ្ណោះមិនទាន់ស្គាល់ម៉ាកហើយមានតែស្លាកលេខ 2A 0211(មិនឃើញនៅខាងមុខជាស្លាកលេខខេត្តឬរាជធានី)នោះទេ៕
ដោយ÷ជីវ័ន្ត