ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ បានលើកឡើងថា,លោកសូមថ្លែងអំណរគុណ ដល់សមាជិក សមាជិក សហភាពសហព័ន្ធយុវជនកម្ពុជា គ្រប់រូបនៅទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែងចូលរួមក្នុងសកម្មភាពមនុស្សធម៌ ការលើកស្ទួយកិត្យានុភាពជាតិ និងអភិវឌ្ឍសហគមន៍។
លោកបានថ្លែងបន្តថា, និមិត្តសញ្ញា “ស.ស.យ.ក.” បានក្លាយជានិមិត្តសញ្ញាមួយដែលទទួលបានការស្រលាញ់រាប់អាន និងជឿជាក់ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ នេះជាសមិទ្ធផលនៃការចូលរួម និងលះបង់របស់សមាជិក សមាជិកាម្នាក់ៗ។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានរំលឹកថា, សូមសមាជិក សមាជិកាក្រុមគ្រួសារ ស.ស.យ.ក. បន្តសកម្មភាពទាំងអស់នេះប្រកបដោយមោទនភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមទិសស្លោក “យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ” ដើម្បីសហគមន៍ សង្គម និងប្រទេសជាតិ៕
ដោយ៖សុខ ខេមរា