ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឆ្មក់បង្ក្រាបក្រុមក្មេងទំនេីង២៨នាក់ដកហូតដាវកែច្នៃបានមួយចំនួន

ចែករំលែក៖

     ភ្នំពេញ​៖  ជនសង្ស័យមួយក្រុមប្រដាប់ដោយដាវ​កែច្នៃនិងចម្ពាមកៅស៊ូបានប្រមូលផ្តុំគ្នាបម្រុងធ្វេីសកម្មភាពហិង្សាត្រូវបានកម្លាំងនគរបាលធ្វេីការបង្ក្រាបឃាត់ខ្លួនយកទៅសាកសួរដើម្បីចាត់ការតាមច្បាប់។ 

   ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែកុម្ភៈ​ ឆ្នាំ២០២១​ នៅមហាវិថីចោមចៅ​ ភូមិជ្រៃកោង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

   តាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា​ មុនឈា​នទៅដល់ការបង្ក្រាបឃាត់ខ្លួនក្រុមជនសង្ស័យខាងលេី​ គឺមានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ថា​ មានក្រុមក្មេងទំនេីងមួយក្រុមប្រដាប់ដោយដាវសាមូរ៉ៃប្រមូលផ្តុំគ្នានិងជិះម៉ូតូអូសដាវធ្វេីឲ្យពលរដ្ឋមានការភ័យខ្លាច​ ។ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលបានចុះទៅដល់ចំណុចកេីតហេតុដោយឃេីញជនសង្ស័យកំពុងប្រមូលផ្តុំគ្នាក៏ធ្វេីការឃាត់ឆែកឆេររកឃេីញដាវសាមូរ៉ៃ​ ចំនួន៥ដេីមនិងចម្ពាមកៅស៊ូ​១ ទេីបឃាត់ខ្លួនជនសង្ស័យចំនួន២៨នាក់យកទៅអធិការដ្ឋាននរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីធ្វេីការសាកសួរនិងចាត់ការតាមច្បាប់៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖