ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យបានបញ្ជាក់ឲ្យដឹងថា ក្រសួងសុខាភិបាលកម្ពុជាសូមជូនព័ត៌មាន ដូចខាងក្រោមនេះ៖
ទី១. សរុបអ្នកមកចាក់វ៉ាក់សាំងកូវីដ-១៩ ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២១៖ ៤២៥នាក់ (ស្រី ១០៤នាក់) ។
ទី២. អ្នកបានចាក់វ៉ាក់សាំងរួច៖ ៣៣៩នាក់ (ស្រី ៧៥នាក់)។
៣. អ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់៖ ៨៦នាក់ (ស្រី ២៩នាក់)។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ផងដែរថា, អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ចេញពីការស្ម័គ្រចិត្តរៀងខ្លួន និងមិនមានការបង្ខិតបង្ខំណាមួយឡើយ៕
ដោយ៖ សុខ ខេមរា