ភ្នំពេញ៖ ទោះជាកម្ពុជា ក៏ដូចជាប្រទេសលើសកលលោក កំពុងជួបប្រទះនូវការរាតត្បាតជំងឺវីរុសកូវីដ១៩ យ៉ាងណាក៏ដោយ សម្រាប់ប្រទេសកម្ពុជា នៅតែមានការអភិវឌ្ឍ សេដ្ឋកិច្ច តាមរយះអ្នកវិនិយោគទុន មានទំនុកចិត្តមកលើប្រមុខរាជរដ្ឋាភិបាល ប្រទេសមានសន្តិភាព។
នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ឲ្យដឹងថា, ក្រុមហ៊ុន XIN JELLY INDUSTRY AND TRADING CO., LTD មានទុនវិនិយោគប្រមាណ ២,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៦៤កន្លែង។
តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងក្រណាត់ទ្រនាប់សម្លៀកបំពាក់ របស់ក្រុមហ៊ុន XIN JELLY INDUSTRY AND TRADING CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៦៤កន្លែង៕
ដោយ៖ សុខ ខេមរា