កីឡាការិនី Gudaf Tsegay របស់ប្រទេសអេត្យូពីបានបំបែកឯតទគ្គកម្មពិភពនារីក្នុងការរត់ចម្ងាយ១៥០០ ម៉ែត្រដោយប្រើពេលតិចជាង២ វិនាទីនៅឯការប្រជុំកីឡាអត្តពលកម្មពិភពលោកក្នុងទីក្រុងលីវេន ប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍។
សារព័ត៌មានស៊ីនហួរបានឲ្យដឹងកាលពីថ្ងៃទី១០ ខែកុម្ភៈថា ម្ចាស់មេដាយសំរឹទ្ធពិភពលោកវ័យ២៤ ឆ្នាំរូបនេះបានប្រើថិរវេលា៣នាទី និង៥៣,០៩ វិនាទីដើម្បីដណ្តើមបានជ័យជំនះដោយបានបំបែកឯតទគ្គកម្មពិភពលោក ដែលប្រើពេល៣នាទី និង៥៥.១៧វិញ ដែលធ្វើបានដោយកីឡាការិនីរួមជាតិ Genzebe Dibaba ក្នុងឆ្នាំ២០១៤ ។
ម្ចាស់ជើងឯក២សម័យកាលរបស់អឺរ៉ុបសញ្ជាតិចក្រភពអង់គ្លេសកីឡាការិនីLaura Muir បានបញ្ចប់ដោយចំណាត់ថ្នាក់ទី៣ ដោយប្រើពេលវេលា៣នាទីនិង៥៩.៥៨ វិនាទីបន្ទាប់មកមិត្តរួមក្រុមនាងគឺMelissa Courtney-Bryant បើពេល៤នាទីនិង០៤.៧៩វិនាទី។
Getnet Wale ជនជាតិអេត្យូពីវ័យ២០ឆ្នាំ ម្នាក់ទៀតបានឈ្នះការប្រណាំងចម្ងាយ៣០០០ ម៉ែត្រផ្នែកបុរសក្នុងរយៈពេល៧នាទីនិង២៤,៩៨វិនាទី។ ពេលវេលាឈ្នះរបស់គាត់គឺជាកំណត់ត្រាប្រកួតក្នុងផ្ទះលឿនបំផុតទី២ ក្នុងប្រវត្តិសាស្រ្តដែលប្រើរយៈពេលលឿនជាង០.០៨វិនាទី ក្នុងកំណត់ត្រាពិភពលោក ។
ចំណែកអ្នករត់ប្រណាំងជនជាតិអាមេរិកឈ្មោះ Grant Holloway បានឈ្នះការរត់ប្រណាំងឆ្លងឧបសគ្គ ៦០ម៉ែត្រក្នុងរយៈពេល៧,៣២វិនាទីដោយឈ្នះគូប្រកួតលើសត្រឹមតែ០.០២ វិនាទីប៉ុណ្ណោះនៃកំណត់ត្រាពិភពលោករយៈពេល៧,៣០វិនាទីរបស់លោក Colin Jackson សញ្ជាតិអង់គ្លេសកាលពីឆ្នាំ១៩៩៤ ៕ដោយ៖ភារៈ