ព័ត៌មានទាន់ហេតុការណ៍៖

ការរំលោភបំពានតាមអុីនធើណេតទៅលើកីឡាករបាល់ទាត់នៅPremier League កាន់តែច្រើនឡើងៗ

ចែករំលែក៖

ហ្វេសប៊ុកសរសេរថាវាគួរឱ្យរន្ធត់ណាស់នៅពេលមានការរំលោភបំពានតាមបណ្តាញអុីនធើណេតរបស់កីឡាករបាល់ទាត់ហើយបានប្រកាសនូវអ្វីដែលកីឡាករទាំងនោះត្រូវការគឺ ជាវិធានការដ៏តឹងរ៉ឹងជាងមុនដើម្បីដោះស្រាយបញ្ហារើសអើងពូជសាសន៍នេះ

វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងផ្លាស់ប្តូរច្បាប់គ្រប់គ្រងការផ្ញើសារដោយផ្ទាល់នៅលើ Instagram ដែលជាវេទិកាមួយជាកម្មសិទ្ធិផងដែរក្នុងការសរសេររើសអើងពូជសាសន៍ទៅលើកីឡាករបាល់ទាត់នៅអង់គ្លេស វិធាការបន្តអាចនឹងបិទគណនីរបស់អ្នកដែលសរសេរ ដែលត្រូវបានគេរកឃើញថា បានផ្ញើសារឯកជនដែលរំលោភបំពានម្តងហើយម្តងទៀតនៅលើ Instagram ។

ប្រធានគោលនយោបាយមាតិការបស់អង់គ្លេសលោក Fadzai Madzingira បាននិយាយថាវាគួរឱ្យសោកស្តាយដែលបានឃើញការរំលោភបំពានជាបន្តបន្ទាប់នៅលើបណ្តាញអុីនធើណេត និងប្រព័ន្ធទំនាក់ទំនងសង្គម”

លោក Madzingira បានប្រាប់ BBC Sport ថាខ្ញុំពិតជារន្ធត់ចំពោះការរំលោភបំពានទៅកីឡាករបាល់ទាត់ទាំងនេះ ដែលត្រូវដោះស្រាយដោយឈរលើមូលដ្ឋានថា តើពួកគេជានរណាមិនថាជាពូជសាសន៍សាសនា ឬភេទរបស់ពួកគេ និងក្នុងនាមជាក្រុមហ៊ុនមួយឡើយ។ យើងមានការខកចិត្តដែលបានឃើញអាកប្បកិរិយាបែបនេះបង្ហាញនៅតាបណ្តាញអុីនធើណេត នេះជាមូលហេតុដែលយើងធ្វើការប្រកាសនៅថ្ងៃនេះអំពីការចាត់វិធានការម៉ឺងម៉ាត់ដើម្បីតាមដានគណនីដែលរំលោភគោលការណ៍សហគមន៍ ក្នុងសារផ្ទាល់របស់ Instagram”​

សមាគមកីឡាបាល់ទាត់អង់គ្លេសបានអំពាវនាវឱ្យមានកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលដែលចាប់តាំងពីពេលនោះមកក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមអាចប្រឈមនឹងការពិន័យជាប្រាក់ដែលអាចមានដល់ទៅរាប់ពាន់លានផោនប្រសិនបើពួកគេមិនបានដោះស្រាយការរំលោភបំពានតាមរយៈបណ្តាញអុីនធើណតេរបស់ពួកគេនោះទេ

កីឡាករបាល់ទាត់នាពេលបច្ចុប្បន្នបានអំពាវនាវឱ្យអ្នកប្រើប្រាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមតម្រូវឱ្យផ្តល់ឯកសារផ្ទៀងផ្ទាត់នៅពេលបង្កើតគណនីដើម្បីឱ្យពួកគេអាចតាមដានបានកាន់តែមានប្រសិទ្ធភាពប្រសិនបើពួកគេរំលោភលើច្បាប់ពីការបញ្ចេញមតិលើបណ្តាញផ្សព្វផ្សាយពីការរើសអើងជាតិសាសន៍

សូមបញ្ជាក់ថា កីឡាករបាល់ទាត់នៅ Premier League មួយចំនួនរួមមានកីឡាករ Marcus Rashford របស់ក្រុម Manchester United និងកីឡាករ Axel Tuanzebe, កីឡាករ Romaine Sawyers របស់ក្រុម West Brom និងកីឡាករ Reece James របស់ក្រុម Chelsea ត្រូវបានគេរំលោភបំពានតាមសារតាមអុីនធើណេតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ

ដោយ៖ភារៈ


ចែករំលែក៖