ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលស្រុកឧដ្ដុង្គវត្តខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យពីរនាក់ដែលជាមុខសញ្ញាគ្រឿងញៀនត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គធ្វើការឃាត់ខ្លួន។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៥:៣០នាទីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិក្រាំងក្រូច ឃុំព្រៃក្រសាំង ។
មុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនទាំង២នាក់ :
១-ឈ្មោះ ឡាំ រឿន ភេទ ប្រុស អាយុ ៣២ឆ្នាំ
២-ឈ្មោះ ឌុល ធី ភេទ ប្រុស អាយុ ២៦ឆ្នាំ ទាំង២នាក់នៅភូមិក្រាំងក្រូច ឃុំព្រៃក្រសាំង ស្រុកឧដុង្គ។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនបានដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៣កញ្ចប់ (១តូច និង ២មធ្យម) ទម្ងន់ ក្រាម , ទូរស័ព្ទដៃ ២ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំងពីរព្រមទាំងវត្ថុតាងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕ដោយ៖ ស សម


ចែករំលែក៖