ភ្នំពេញ៖ មានការ report ពីសំណាក់ជនអនាមិកមួយចំនួន ធ្វើឲ្យក្រុមហ៊ុនfacebook បានធ្វើការលុបព័ត៌មាននេះចេញតែម្តងពីផេកផ្លូវការស្នងការនគរបាលរាជធានីភ្នំពេញ ករណីក្មេងទំនើង២នាក់វាយក្បាលជនជាតិបរទេស ។ នេះបើតាមការបញ្ជាក់ពីផេកផ្លូវការខាងលើនៅថ្ងៃទី៩ខែមីនាឆ្នាំ២០២១។
បញ្ជាក់បន្តថា៖ បន្ទាប់ពីផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផុសអំពីករណីបង្ក្រាបក្មេង២នាក់ធ្វើសកម្មភាពមិនសមរម្យវាយទៅលើជនបរទេសបានប្រហែលជា ៦ម៉ោង ព័ត៌មាននេះគឺទទួលបានការសាទរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ក្រោមចំណាត់ការបានយ៉ាងលឿនរបស់សមត្ថកិច្ចក្រោមការបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ស ថេតអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ប៉ុន្តែព័ត៌មាននេះប្រហែលជាមានការ report ពីសំណាក់ជនអនាមិកមួយចំនួន ធ្វើឲ្យក្រុមហ៊ុន facebook បានធ្វើការលុបព័ត៌មាននេះចេញតែម្តង៕
ដោយ៖សុខ ខេមរា