ភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា សូមអបអរសាទរ គ្រឹះស្ថានឧត្តមសិក្សាចំនួន១៣ (រដ្ឋ១១ និងឯកជន២) ដែលបានចុះកិច្ចព្រមព្រៀង ជាមួយក្រសួងអប់រំ យុវជន និងកីឡា លើគម្រោង “ការរៀបរៀង និពន្ធ និងកែលម្អសៀវភៅសិក្សា”។
ខាងក្រសួងបញ្ជាក់ថា, គម្រោងនេះ មានគោលដៅបង្កើនបរិមាណ លើកកម្ពស់គុណភាព និងពង្រីកសមធម៌នៃធនធានសិក្សាជាខេមរភាសាជូនដល់សិស្ស-និស្សិតដែលកំពុងសិក្សា និងស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា ក្រោមស្មារតី “មុខវិជ្ជាមួយមុខ សៀវភៅមួយក្បាល នៅកម្រិតឧត្តមសិក្សា”។
ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់ការអនុម័តលើ កិច្ចព្រមព្រៀង ស្ដីពី ការរៀបរៀង និពន្ធ និងកែលម្អសៀវភៅសិក្សា ជាមួយគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ចំនួន១៣ ដូចខាងក្រោម៖
– សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
– សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច
– សាកលវិទ្យាល័យជាតិគ្រប់គ្រង
– វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
– សាកលវិទ្យាល័យភូមិន្ទកសិកម្ម
– សាកលវិទ្យាល័យជាស៊ីមកំចាយមារ
– សាកលវិទ្យាល័យស្វាយរៀង
– សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ
– វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប
– វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ
– វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល
– សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ
– សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប៕
ដោយ៖ សិលា